ព័ត៌មានជាតិ

ម្ចាស់​បទ One More Night ផ្អែមល្អែម​ជាមួយនឹង​មិត្ត​ស្រី​នៅ​តាម​ផ្លូវ​

​កាលពី​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៣ តារាចម្រៀង​វ័យ ៣៤ Adam Levine បាន​បង្ហាញ​ខ្លួន​នៅ​លើ​ដង​វិថី នៃ​ទីក្រុង​ញ៉ូវ​យ៉​ក ជាមួយនឹង​មិត្តស្រី​របស់ខ្លួន Behati Prinsloo ។ តាម​របាយការណ៍​ព័ត៌មាន​បានឲ្យដឹងថា ម្ចាស់​បទ​ចម្រៀង One More Night និង​មិត្តស្រី បាន​ទៅ​មើល​ផ្ទះល្វែង​ថ្មី ដែល​ស្ថិតនៅ​តំបន់ Soha ដោយ​មើលទៅ​មាន​ភាព​ផ្អែមល្អែម​ជាទីបំផុត​។

​មុន​នេះ​ដែរ អ្នក​ដឹកនាំ​ក្រុម Maroon 5 រូបនេះ បាន​ទទួល​រឿង​គួរ​ឲ្យ​ភ័យព្រួយ​មួយ​ទាក់ទង​និង​អតីត​មិត្តស្រី ថា​នឹង​រៀបការ​ជាមួយ​នឹង​គ្នា ហើយក៏​ជា​រឿង​ដែល​ធ្វើឲ្យ Behati Prinsloo និង Adam ក្តៅ​ចុង​ច្រមុះ​ព្រោះតែ​រឿង​នេះ​ដែរ ។ បន្ទាប់​ពី​រឿង​នេះ​កើតឡើង Adam បាន​ចេញ​មុខ​បកស្រាយ ថា នោះ​វា​គ្រាន់តែ​ជា​សារ​ដែល​លោក​បាន​ផ្ញើរ​កាលពី​ស្គាល់​នាង ដំបូង​តែប៉ុណ្ណោះ និយាយ​រួម​វា​គ្រាន់តែ​ជា​រឿង​ចាស់​ទេ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Behati Prinslo គឺជា​ស្នេហា​ចុងក្រោយ​របស់ តារាចម្រៀង Adam ហើយ Adam ក៏​បាន​និយាយថា នាង​ជា​ស្នេហា​ពិត នឹង​ចុង​រស់នៅ​ជាមួយនឹង តែ​ពេល​នេះ​រឿង​នេះ​ជិត​ក្លាយជា​ការពិត​ហើយ ខណៈ​ដែល​ពួកគេ​បានគ្រោង​នឹង​រៀបការ​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/AdamLevine4_zps6859c614.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AdamLevine1_zpsd5781ad4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AdamLevine2_zps5218067a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AdamLevine5_zpse0876267.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AdamLevine3_zpsd22f280f.jpg
ស្តាប់បទ Payphone របស់ Adam ដូចខាងក្រោមនេះ ៖

មតិយោបល់