កំពង់ស្ពឺៈ នៅរសៀលថៃ្ងទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី មានករណីគ្រោះអគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នង ទំហំ6×8ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ូ សិត ភេទប្រុស អាយុ៣៣ឆ្នាំ ។
តាមព័ត៌មានបឋមពី សមត្ថកិច្ចនគរបាល បានចូលរួមអន្ដរាគមន៍ ជួយសង្គ្រោះ នៅទីតាំងកើតហេតុ បញ្ជាក់ថាករណីឆេះផ្ទះខាងលើនេះ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ សម្ភារៈក្នុងផ្ទះទាំងស្រុង ។
តាមការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីឆ្លងចរន្ដអគ្គិសនី ការរៀបចំបណ្ដាញខ្សែភ្លើងមានតំណរច្រើន ។
ដោយមានកម្លាំងនគរបាល ប្រជាការពារ ប្រជាពលរដ្ឋ បានចេញជួយអន្តរាគមន៍ពន្លត់ និងរថយន្ដ ពន្លត់អគ្គិភ័យ ស្រុកគងពិសី មិនបណ្តាលឱ្យព្រះអគ្គិឆ្លងឆាបឆេះរាលដាលទៅ ផ្ទះក្បែរនោះឡើយ ៕
មតិយោបល់