ព័ត៌មានជាតិ

បិសាច​ក្រហម​មិន​បោះបង់​ការធ្វើ​សង្គ្រាម​កញ្ចប់​ថវិការ ជាមួយនឹង Real Madrid

​ជាមួយ​នឹង​ទំហំ​ទឹកប្រាក់ នៃ​ការផ្ទេរ​ចេញ ដែល​ក្លិប មាន់​ខ្នាយ​មាស់ ប្រកាស់ថា ជាង ១០០ លាន​ផោន នេះ ក្លិប បិ​សសាច​ក្រហមមុខ​ជាមិ​ន​ចូលរួម​ការប្រកួត​ទិញ​កីឡាករ​រូបនេះ​ទេ​មើលទៅ ។ ពេល​នេះ​ដែរ វា​គឺជា​រឿង​មួយ​គត់ រវាង​មាន់​ខ្នាយ​មាស់​ដែល​ជា​ម្ចាស់​ទិនិញ និង Real Madrid ក្នុង​ការពិភាក្សា​ទិញ​កីឡាករ Gareth Bale ។​

​បញ្ច្រាស​មក​វិញ មិនមែន​ន័យ​ដូច្នោះ​ទេ ក្លិប​បិសាច​ក្រហម មិន​បាន​បោះបង់​ឱកាស​ប្រកួតប្រជែង​ដោយ​ងាយស្រួល​ឡើយ ព្រោះ​ថា​ខ្លួន​ក៏​មាន​ហិរញ្ញវត្ថុ យ៉ាង​ខ្លាំងក្លា ដូច Real Madrid ដែរ អាច​នឹង​រងចាំ​ឱកាស​ចុះ​កុងត្រា​ជាមួយនឹង​កីឡាករ Gareth Bale តែប៉ុណ្ណោះ ។​

​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​មក​នេះ ខាង The Mirror បាន​ចុះ​ថា ក្លិប​បិសាច​ក្រហម កំពុង​ត្រៀមខ្លួន​ប្រកាសសង្គ្រាម​ទឹកប្រាក់ នឹង​យក​កីឡាក​រវ័យ ២៤ ឆ្នាំ ដែល​ជា​ខ្សែបម្រើ​ដ៏​អស្ចារ្យ​។ នៅពេល​នេះ​ដែរ អ្វី​ដែល​បិសាច​ក្រហម​ទន្ទឹង​រងចាំ​ជា​ចុងក្រោយ​នោះ គឺថា មាន់​ខ្នាយ​មាស់ លក់​កីឡាករ​រូបនេះ ក៏​អត់​តែប៉ុណ្ណោះ​។​ប្រសិនបើ​ករណី​នោះ​កើតឡើង​មែន បិសាច​ក្រហម និង​ប្រកាសសង្គ្រាម​កញ្ចប់​ទឹកប្រាក់​ជាមួយនឹង Real Madrid ជាក់​ជាមិនខាន​ដើម្បី​យក​កីឡាករ​សញ្ជាតិ​វែល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា របាយការណ៍​ចុងក្រោ​បំផុត នោះ គឺ Gareth Bale ត្រូវបាន​ខាង Real Madrid ស្នើរ​ដោយ​ឲ្យ​កញ្ចប់​ថវិកា ៨៥ លាន​ផោន ៕
Gareth Bale

មតិយោបល់