ថ្មីៗនេះដែរ មាស សុខសោភា បានចេញបទថ្មី ក្រោមចំណងជើងថា Dance Today តាមរយៈបទនេះមិនមែនស្ថិតនៅក្នុងផលិតកម្ម ថោននោះទេ គឺស្ថិតនៅ KhmerTree Music Group LLC ។
Dance Today ត្រូវបានគេអាប់ឡូត ចូលទៅកាន់ក្រុមហ៊ុន VEVO ដែលជា Streame នៅលើ YouTube ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនសន្ធឹក ពីសំណាក់អ្នកគាំទ្រខ្លួន ។ចំណុចនេះដែរសបញ្ជា់ថា បទខ្មែររបស់យើង អាចនឹងមានការចាប់អារម្មណ៍ពីបរទេសជាក់ជាមិនខាន។ទាំងសំនៀង ចង្វាក់ភ្លេង និងកាយវិការសម្តែងទៀតសោត ពិតជាមានលក្ខណៈកន្ទ្រាក់អារម្មណ៍ បែបរំជើបរំជួល មិនខុសអ្វី ពី I Like To Party របស់ Jay Park ប៉ុន្មានឡើយ។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ មាស សុខសោភា តែងតែធ្វើឲ្យអ្នកគាំទ្ររំជើបរំជួល តាមរូបភាពដែលតារាចម្រៀងចាស់វស្សាបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មតន្ត្រី ចូលខ្លួនគាំទ្រក្លិបបាល់ទាត់ធំៗនៅកម្ពុជា និងលេចមុខស្ទើរតែគ្រប់កម្មវិធី តាមបណ្តាស្ថានីយ៍ទូរទស្សន៍ នានា ដោយលេងស្ទីលស្លៀកពាក់ប្លែកៗ៕
ទស្សនាបទចម្រៀង Dance Today ដូចខាងក្រោមនេះ ៖
មតិយោបល់