ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​សាក់​តួអង្គ Twilight ធ្វើឲ្យ​ស្រក់​ទម្ងន់​

Cathy Ward គឺជា​ស្ត្រី​ម្នាក់​មាន​អាយុ ៥១ ឆ្នាំ ដែល​មកពី ទីក្រុង Reading ប្រទេស​អង់គ្លេស ហើយក៏​ជា​អ្នកគាំទ្រ​ខ្សែ​រឿង​ជា​ស៊េរី Twilight រួច​ក៏​ធ្វើការ​សម្រេចចិត្ត សាក់​រូប តួអង្គ​សំខាន់ៗ​ក្នុង​រឿង​នេះ ដាក់​លើ​ខ្នង​របស់ខ្លួន​។ ការ​ធ្វើ​យ៉ាងនេះ​ធ្វើឲ្យ​ស្ត្រី រូប​នេះ​ល្បីល្បាញ​លើ​កាសែត និង​បណ្តាញ​អន​ឡា​។​

​បច្ចុប្បន្ន​នេះ​ដែរ ស្ត្រី​វ័យ ៥១ ឆ្នាំ បាន​បន្ត​សាក់​ជាច្រើន នៅ​លើ​ដៃ និង ទ្រូង​។ Cathy Ward គឺជា​អ្នក​ធ្វើការ​នៅក្នុង​ផ្សារ​ទំនើប បាន​និយាយថា សាក់​រឿង​បែប​បិសាច​ជញ្ជក់​ឈាម​នេះ បាន​ធ្វើឲ្យ នាង​ស្រក់​ទម្ងន់ ដោយ​ជោគជ័យ ដោយ​មិន​ចាំបាច់​តម​អាហារ​។​នាង​បាន​បន្តថា ដោយសារ​តែ​សាក់​នេះដែរ ធ្វើឲ្យ​នាង​ងាយស្រួល ក្នុងការ​ស្លៀកពាក់​ដោយ​ទំហំ​ដងខ្លួន​របស់​នាង​ធ្លាក់ ៦ ទំហំ កាលពី​ឆ្នាំ ២០០៨ និង ចាប់ផ្តើម​សាក់ ៣ ទៀត​នៅ​ផ្នែក​ខាងក្រោយ​ខ្នង ដោយ​មាន​តួ Bella, Edward និង Jacob កាលពី​ឆ្នាំ ២០១១ ។​

​មិន​ត្រឹមតែ​តួអង្គ​សំខាន់​ទាំង បី​នោះ​ទេ នៅ​មាន​តួអង្គ​ផ្សេងទៀត Carlisle Cullen, Jasper Hale Renesmee Cullen នៅ​លើ​ដៃ​របស់​នាង​។​ជាមួយនឹង​សាក់​នេះ នាង​បាន​ចំណាយពេល ជិត ៨៣ ម៉ោង និង​ចំណាយ​ថវិកា ១១០០០ ដុល្លារ​។ ដូចគ្នានេះដែរ​នាង​បាន​និយាយថា នឹង​ធ្វើកា​រសាក់ រូប​ក្នុង​រឿងនេះ បន្ត នៅលើ​ក្បាល និង​ជើង ៕
https://i1272.photobucket.com/albums/y389/domneng/Decore/CathyWard1_zpsd89dd9fe.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/CathyWard4_zps25ec5819.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/CathyWard2_zps2af58730.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/CathyWard5_zps3f0fe158.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/CathyWard3_zps1f461b4b.jpg

មតិយោបល់