ភ្នំពេញៈ នៅវេលាម៉ោង ១និង៣០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ មានករណីសង្ស័យឃាតកម្មសម្លាប់ក្មេង ស្ថិត
ចំណុចក្នុងព្រៃត្រែង ដីឡូត៍គ្មានលេខ ផ្លូវថៃគ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជា ពន្ធហេង ភេទប្រុស អាយុ ១០ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៤ សាលាបឋមសិក្សាមជ្ឈឹមវ័ន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុនៅថ្ងៃទី៣១ ខែមីនា វេលាម៉ោងប្រហែល ៤រសៀល ជនរងគ្រោះបានជិះកង់ចេញពីផ្ទះ ទៅលេងកន្លែងកើតហេតុខាងលើ លុះដល់ថ្ងៃទី២ ខែមេសា ត្រូវបានគេប្រទះឃើញសពស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់