កាលពីថ្ងៃអង្គារ កន្លងទៅនេះ វីរជនពិឃាត Randy Orton ត្រូវបានអ្នកគាំទ្រ WWE លួចឆ្មក់វាយប្រហារនៅលើសង្វៀន។
យោងតាមសារព័ត៌មាន Yahoo បានឲ្យដឹងថា ខណៈពេលដែល WWE រៀបចំការប្រកួតមួយនៅក្នុងទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូង ស្រាប់តែមានអ្នកគាំទ្រម្នាក់បានលួចវាយឆ្មក់កីឡាករ Randy Orton ពេលដែលកីឡាកររូបនេះឡើងលើបង្គោលសង្វៀន។
អាជ្ញាធរនៅក្នុងតំបន់កំពុងតែធ្វើការស៊ើបអង្កេតលើករណីខាងលើ ហើយនៅពេលនេះ អ្នកគាំទ្រម្នាក់នោះត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្នដើម្បីសួរចម្លើយ ចំណែកស្ថានភាពរបស់ជនពិឃាត Randy Orton នៅមិនទាន់ដឹងនោះទេ។
យោងតាមវីដេអូដែលថតបានដោយអ្នកគាំទ្រឃើញថា កីឡាករ Randy Orton គ្រាន់តែត្រូវបានអ្នកគាំទ្រវាយប្រដាប់ភេទប៉ុណ្ណោះ មិនដល់ថ្នាក់របួសធ្ងន់ឡើយ។
នេះជាលើកទីមួយហើយដែលអ្នកគាំទ្រ WWE លួចប្រហារកីឡាករ ជាពិសេសលួចប្រហារចំវីរជនពិឃាតទៀត៕
មតិយោបល់