ព័ត៌មានជាតិ

បារាំង​លុប​បំណុល​ចោល 550 លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ភូមា​

​ទីក្រុង​យ៉ាង់​ហ្គូ​ន ( 01/08/13 ) : តាម​ប្រភព​ពី​សារព័ត៌មាន Union បាន​និយាយថា​បារាំង​ជា​អ្នក​អនុញ្ញាតិ​ឲ្យ​លុបចោល​លើ​បំណុល​ដែល​ប្រទេស​ភូមា​ធ្លាប់បាន​ធ្វើ​កម្ចី​ពី​ប្រទេស​សហគមន៍​អ៊ឺរ៉ុប​ដោយ​យោង​ទៅ​តាម​កិច្ចប្រជុំ​មួយ​ដែល​ខ្លួន​បាន​ធ្វើការ​ពី​ខែ​មករា​មកម្ល៉េះ​។​

​ភាគី​ដែល​បាន​ចុះហត្ថលេខា​ទទួល​យក​លើ​សេចក្តីសម្រេច​មួយ​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ភូមា Y Win Shein និង​លោក​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការងារ​ពាណិជ្ជកម្ម​បរទេស​បារាំង Nicole Bricq កាលពី​ថ្ងៃ​ពុធ​នៅក្នុង​ប្រទេស​ភូមា​។​ទឹកប្រាក់​បំណុល​សរុប​ដែល​មាន​ចំនួន 1,1 ពាន់​លាន​ដុល្លារ​ត្រូវ​លុបចោល 550 លាន​ដុល្លារ​នៅពេល​ដែល​ទឹកប្រាក់​ដែល​នៅសល់ 550 លាន​ដុល្លារ​ទៀត​ត្រូវបាន​កំណត់​ពេល​នៃ​ការសង​ដល់​ទៅ 15 ឆ្នាំ​ជា​មួយ​ការប្រាក់ 2 ភាគរយ​។​ដោយ​បញ្ជាក់​ថា​ទឹកប្រាក់​បំណុល​ដែល​បាន​លុបចោល​នោះ​នឹង​កា្លយ​ជា​កត្តា​មួយ​ដែល​បាន​ជួយ​សម្រួល​ក្នុង​កិច្ច​ការ​ធ្វើឲ្យ​មាន​លំនឹង​និង​ការអភិវឌ្ឍន៍​បន្ថែម​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ភូមា​។​

​ភាគី​ចុះ​ហត្ថលេខី​ក៏បាន​ពិភាក្សា​និង​ពិគ្រោះ​យោបល់​គ្នា​ទៅលើ​បញ្ហា​ថវិកា​និង​ហិរញ្ញវត្ថុ​ជាតិ​មី​យ៉ាន់​ម៉ា និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ​។​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ប្រទេស​ជា​សមាជិក​ក្លិប​ប៉ារីស​ដែល​ជា​ក្រុម​ឥណទាន​បាន​ផ្តល់​កម្ចី​សរុប​ទៅ​ឲ្យ​ប្រទេស​ភូមា​ប្រមាណ 6 ពាន់​លាន​ដុល្លារ​តាំងពី​ខែ​មករា​មក​ក្នុង​កិច្ចសន្យា​ចំនួន 25 ៕​
myanmar-president-thein

មតិយោបល់