ព័ត៌មានជាតិ

Lionel Messi ថត​ផ្សព្វផ្សាយ​ឲ្យ​ទ្រនាប់ជើង​ក្រុមហ៊ុន Adidas

ខាង​ក្រុមហ៊ុន Adidas បានបង្ហាញ ផលិតផល​ថ្មី​បំផុត ដែល​គេ​ហៅថា F50 adiZero ដែល​ចូលរួម​ថត​ផ្សព្វផ្សាយ​ឲ្យ​ដោយ​កីឡាករ Lionel Messi ។​
​កីឡាករ Lionel Messi គឺជា​ដៃគូ​យ៉ាង​សំខាន់​ជាមួយនឹង​ផលិតផល Adidas យូរណាស់​មកហើយ ។ នៅ​រដូវ​កាល​ចុងក្រោយ មកនេះ កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន តែងតែ​ចូលរួម​ផ្សព្វផ្សាយ​ផលិតផល ទ្រនាប់ជើង របស់ ក្រុមហ៊ុន Adidas ដែលជា​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ ។​ថ្មីៗ​នេះដែរ ខាង​ក្រុម ហ៊ុន Adidas បាន​ផលិត​ទ្រនាប់ជើង​មួយទៀត ដោយ​ដាក់ឈ្មោះថា F50 adiZero ដោយ​ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ​របស់​កីឡាករ Lionel Messi ។​

​គំរូ​ទ្រនាប់ជើង F50 adiZero របស់​កីឡាករ Messi បាន​ពាំនាំ​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប ដោយ​បង្ហាញ​ជាមួយនឹង​បច្ចេកវិទ្យា 3D ដោយ​នៅ​ជុំវិញ​ខ្លួន​របស់ Messi ពោរពេញ​ទៅដោយ​ពន្លឺ​។​
​ក្នុង​ឈុត​ថត​បង្ហាញ​នេះដែរ កីឡាករ Lionel Messi មើល​ទៅ​ដូចនឹង​តួអង្គ Flynn ក្នុង​រឿង ពិភព Hollywoods ដ៏​ល្បីល្បាញ និង​ក៏​ដូចជា Tron Legacy ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/LionelMessi1_zpsfbb7f87e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LionelMessi4_zpsfeb5c54d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LionelMessi3_zps1322ac7b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LionelMessi2_zps7aa2347e.jpg
ទស្សនាវីដេអូ​ឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់