ព័ត៌មានជាតិ

រួសរាន់ឡើង! ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ…

កំពង់ស្ពឺ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា សូមជម្រាបជូនសាធារណ:ជនទាំងអស់ជ្រាបថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុត ពីសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតិជាគោលការណ៍ឲ្យជ្រើសរើស ក្របខណ្ឌនគរបាលជាតិ ” បំពេញបន្ថែម ” សម្រាប់ខេត្តកំពង់ស្ពឺ ក្រុមការងារចាប់ផ្ដើម ចែកផ្ដល់ពាក្យសុំចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្ដីនគរបាលជាតិរយ:ពេល ៩ថៃ្ង ចាប់ពីថ្ងៃទី៧-១៥ ខែកញ្ញា ឆ្នាំ២០១៩ នឹងចាប់ផ្ដើមទទួលពាក្យពីថៃ្ងទី១៦-២៥ ខែកញ្ញា ឆ្នាំ២០១៩។

ដូច្នេះ សូមបេក្ខជនទាំងពីរភេទ ដែលមានបំណងចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្ដីនគរបាលជាតិ អញ្ញើញមកទទួលពាក្យឲ្យបានរួសរាន់ទំនាក់ទំន ងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

បញ្ជាក់៖ ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោម
-សកម្មភាព
-បេក្ខជន
-បេក្ខនារី
ដែលមកទទួលពាក្យនៅថៃ្ងចាប់ផ្ដើមដំបូង(ពិនិត្យលក្ខណ:សម្បត្តិមុននឹងផ្ដល់ពាក្យ)៕

មតិយោបល់