ព័ត៌មានជាតិ

៩ ឆ្នេរសមុទ្រ​ដ៏​ល្អ​សម្រាប់​អ្នក​ដំណើរ​ទៅ​មើល​អ្នកដំណើរ​ដូចគ្នា​ងូតទឹក​ស្រាត​​

​នៅ​ជុំវិញ​ពិភពលោក មាន​ឆ្នេរសមុទ្រ​ល្បីៗ ដែល​ជា​គោលដៅ​ដែល​អ្នកធ្វើ​ដំណើរ​ទេសច​រណ៍ នឹង​មិន​អាច​ខា​កបាន នោះ​គឺ​ទៅ​មើល​ឆ្នេរ​ខ្សាច់ ដែល​បង្ហាញ​ឈុត​ប៊ី​គីនី និង​រូបអាក្រាត​ផ្សេងៗ នៅលើ​ពិភពលោក​។​

១. ឆ្នេរសមុទ្រ Paradise នៅ​ប្រទេស​ក្រិច​
​នៅ​ទី​នេះ​ដែរ ក្រៅពី​ទេសភាព​ទឹកសមុទ្រ​ល្វឹងល្វើយ នៅ​មាន​ចំណុច​ដ៏​ល្អ​អស្ចារ្យ​មួយទៀត​នោះ គឺ ការបង្ហាញ​រាងកាយ​ដ៏​ស្រស់​សោភា របស់​អ្នក​ដំណើរ​កម្សាន្ត ដែល​ធ្វើដំណើរ​ទៅកាន់​ឆ្នេរ Paradise ។​
Beach (1)
២.​ឆ្នេរ Train wreck នៅ​កាណាដា​
​ឆ្នេរ​នេះ​ដែរ​គឺ​បត់បែន​យ៉ាងខ្លាំង ក្នុង​ល​ក្ខណ្ឌ ក្នុងការ​ស្លៀកពាក់​ងូតទឹក​សមុទ្រ ដោយ​ភ្ញៀវ​ទេសចរណ៍​អាច​ជ្រើសរើស​ទៅ​តាម​ចិត្ត ដោយ​អាច​ស្លៀកពាក់ ឬ​មិន​ស្លៀកពាក់ ។​ទោះ​ជា​កន្លែង​នេះ​វា​ស្ថិត​នៅ​កៀក​នឹង​សាកលវិទ្យាល័យ Vancouver ,British Columbia ប៉ុន្តែ​វា​មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់​សាកលវិទ្យាល័យ​មួយ​នេះ​ទេ ដោយ​មាន​ដើមឈើ​បាំង​ឡើង​ជិត រវាង​ចន្លោះ​អ្នក​ទាំង​ពីរ​។​
Beach (2)
៣.​ឆ្នេរ Lady Bay Beach នៅ​អូស្ត្រាលី​
​តាំងពី​ឆ្នាំ ១៩៧០ នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​ប្រកាស​ជា​ផ្លូវការ​ថា អ្នក​ទេសចរណ៍​ដែល​ធ្វើដំណើរ​មក​កាន់ Lady Bay Beach អាច​ធ្វើការ​ងូតទឹក​ដោយ​អាក្រាតកាយ​បាន​។​
PICEDITOR-WBL
៤.​ឆ្នេរ Rio de Janeiro ក្នុ្ង​ប្រទេសប្រេ​ស៊ីល​
​នៅ​ទី​នេះ​ដែរ វា​ជា​ឆ្នេរ​សមុទ្រ​មួយ​ដ៏​គួរឲ្យ​ទាក់ទាញ នៅលើ​ពិភពលោក ដោយ​មាន​វត្តមាន​ស្រី​ស្អាត​ជា​ច្រើន ជាពិសេស​ស្រីៗ​ដែល​មកពី​តំបន់​អាមេរិក​ខាងត្បូង ។ គ្រាន់តែ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នោះ លោកអ្នក​នឹង​ជួបប្រទះ នូវ​សមុទ្រ​បែប​ធម្មជាតិ និង​ស្រី​ស្រស់​របស់​ប្រេ​ស៊ីល ដែល​ដេក​សំដិល​ថ្ងៃ​។​
Beach (4)
៥.​ឆ្នេរ Hawaii នៅ​សហរដ្ឋអាមេរិក​
​ឆ្នេរ Hawaii ជា​ទិសដៅ​គូ​ស្នេហា​ដ៏​ល្បីល្បាញ ដែល​រៀបកា​រហើយ​ថ្មី​ថ្មោង ដែល​បាន​ធ្វើដំណើរ​ទៅ​ក្រេប​ទឹកឃ្មុំ​នៅទីនេះ​។ លើសពី​នេះ​វា​ជា​ឆ្នេរ​ដែល​មាន​អ្នក​ទេសចរណ៍​បង្ហាញ​រាង​ក្តៅ​សាច់​លើ​ឆ្នេរ​។​
Beach (5)
៦.​ឆ្នេរ Negril ក្នុង​ប្រទេស​ចា​មី​កា
​ចាប់តាំងពី​ទសវត្ស ១៩៥០ ភ្ញៀវ​ទេសចរ​បាន​ចាប់ផ្តើម​ធ្វើដំណើរ​ទៅកាន់ សម្រស់​ឆ្នេរ​ដែល​ស្ថិត​នៅក្នុង​បញ្ជី​ពិភពលោក​។ ឆ្នេរ Negril ជា​តំបន់​ដែល​អភិវឌ្ឍន៍​តិច​តូច​ណាស់ តែ​វា​នៅ​រក្សា​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​របស់ខ្លួន​បាន​។​
Beach (6)
៧.​ឆ្នេរ Orient Bay ក្នុង​ប្រទេស​បារាំង​
​មាន​ទីតាំង​ស្ថិតនៅ Caribbean ឆ្នេរ Orient Bay ជា​ឆ្នេរ​ដែល​មាន​ទេសភាព​និង​អាកាសធាតុ ជាមួយនឹង​ទឹកសមុទ្រ​ពណ៌​ខៀវ ដ៏​អស្ចារ្យ មាន​ដីខ្សាច​ពណ៌​ស ហើយក៏​ជា​ទីកន្លែង​ដែល​អ្នកដំណើរ​ដេក​សំដិល​ថ្ងៃ​ផងដែរ​។​
Beach (7)
៨.​ឆ្នេរ San Gregorio នៅ​សហរដ្ឋអាមេរិក​
​ឆ្នេរ San Gregorio ដែល​ស្ថិត​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា វា​ជា​ទី​ឋានសួគ៌​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ចូលចិត្ត​ងូតទឹក និង​បន្ទប់​លក្ខណៈ​ឯកជន​។ មនុស្ស​នៅ San Gregorio មិនតិច​ជាង ៣០០ នាក់​នោះ​ទេ ។ នៅ​រដូវក្តៅ​ទីនេះ​ក៏​ជាទី​ចំណាប់អារម្មណ៍​អ្នកដំណើរ​មក​ដេក​យក​កម្តៅថ្ងៃ និង​មើល​ទេសភាព​ផ្សេងៗ​។​
The beautiful California coastline along the sandy beaches of San Gregorio
៩.​ឆ្នេរ Nature នៅ​ចក្រភព​អង់គ្លេស​
​តាំងពី​មាន​បន្ទះ​សារ ដែល​បញ្ឈរ​នៅ​ក្បែរ​ឆ្នេរ ដែល​ចេញ​ដោយ​រដ្ឋាភិបាល ភ្ញៀវ​ទេសចរណ៍​អាច​ជ្រើសរើស​តាម​អំពើ​ចិត្ត ដោយ​ស្លៀកពាក់ ឬ​មិន​ស្លៀកពាក់​។ ឆ្នេរ Nature វា​ស្ថិត​នៅ Brighton , East Sussex ដែល​ជា​ឆ្នេរ ទី​គោលដៅ​របស់​អ្នកដំណើរ​ទេសចរណ៍​ទៅ​មើល​គេ​ងូតទឹក​ស្រាត និង​សំដិល​ថ្ងៃ​ស្រាត​៕​
Brighton Nudist Beach

មតិយោបល់