ព័ត៌មានជាតិ

ឈ្លោះ​ជាមួយ​នឹង​ប៉ូលិស សុខចិត្ត​អង្គុយ​ដោយ​កាយ​អាក្រាត​

ប្រភព​ព័ត៌មាន​មួយ​ដែល​ចុះ​នៅ​ថ្ងៃ​ទី ៦ ខែ សីហា នេះ​បានឲ្យដឹងថា ក្មេងស្រី​អាក្រាត​ម្នាក់ បាន​អង្គុយ​នៅក្នុង​ចំណោម មនុស្ស​ដែល​កំពុង​ឈរ​មើល ដែល​ធ្វើឲ្យ​ស្ទះចរាចរជិ​តមួយ​ម៉ោង ។​
​ករណី​នេះ​ដែរ​កើតឡើង ប្រហែល​ជា​ម៉ោង ៧ ល្ងាច កាលពី​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០១៣ កន្លងទៅនេះ ដោយ​ក្មេង​ស្រី​អាក្រាត​នេះ បាន​ឈរ​ឈ្លោះ​ជាមួយ​នឹង​មន្ត្រីប៉ូលិស ចរាចរ នៅ​ច្រកចូល​ឧទ្យាន Zhengzhou ដែល​កាត់​ចែង នឹង Production Room ដែល​ធ្វើឲ្យ​មនុស្ស​ជា​ច្រើន​ឈរ​មើល និង​ស្ទះចរាចរណ៍ ។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មនុស្ស​ជាច្រើន​នៅទីនេះ បាន​ឈរជុំវិញ​មើល​ទឹកមុខ​នាង​ដែល​មាន​លក្ខណៈ​ក្រៀមក្រំ រួច​នាង​ក៏​បាន​អង្គុយ​ដោយ​លក្ខណៈ​អាក្រាត​។​
​ជាមួយនឹង​គ្នា​នេះដែរ មាន​មនុស្ស​ជាច្រើន​ណាស់ បានធ្វើការ​បញ្ចុះបញ្ចូល​នាង​ឲ្យ​ស្លៀកពាក់ ប៉ុន្តែ​នាង​បាន​ធ្វើ​ការបដិសេធ ហើយក៏​មិន​ត្រូវ​ការជួយ​ពី​ប៉ូលិស​ដែរ​។ ជិត ម៉ោង ប្រាំបី យប់ ដែល​ជា​ម៉ោង​បិទ​ច្រក​ផ្លូវ ឧទ្យាន Zhengzhou ប៉ូលិស​ក៏​បាន​ប្រើ​ធម៌​ក្តៅ ដើម្បី​នាំ​ក្មេង​ស្រី​នេះ​ចាក​ចេញពី​ទីនេះ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Nude2_zps5fd67500.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Nude1_zpsf311e419.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Nude3_zps362f7a7b.jpg

មតិយោបល់