ពស់ថ្លាន់ដែលរត់គេពីកន្លែងចិញ្ចឹមបានសម្លាប់ក្មេងប្រុសពីរនាក់កំពុងតែដេកនៅភាគខាងកើតនៃប្រទេសកាណាដា នេះបើយោងតាមសម្ដីរបស់ប៉ូលិស កាលពីថ្ងៃចន្ទកន្លងទៅ។
ក្មេងប្រុសពីរនាក់ដែលមានអាយុ៥ និង៧ឆ្នាំបានស្លាប់នៅក្នុងផ្ទះល្វេងរបស់មិត្តភ័ក្តិពួកគេកាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងទីក្រុងតូចមួយនៃ Campbellton ក្រោយពេលដែលមានគេឃើញក្មេងទាំងពីរដេកស្លាប់ ព្រមទាំងមានពស់នៅក្បែរ។
បើយោងតាមសម្ដីប៉ូលិស ពស់ថ្លាន់នោះបានរត់គេចពីកន្លែងចិញ្ចឹមសត្វមួយនៅជាន់ខាងក្រោមនៃផ្ទះល្វែងដែលមានក្មេងស្រាប់ ហើយពស់នោះប្រហែលជារត់គេចនៅវេលាយប់។
វាពិបាកឲ្យជឿខ្លាំងណាស់ ដែលថាក្មេងប្រុសទាំងពីរស្លាប់ដោយសារពស់ថ្លាន់រិតក វាមិនខុសពីសម្ដីរបស់មន្ត្រីប៉ូលិសមកពី New Brunswick ដោយគាត់បាននិយាយថា ក្មេងប្រុសទាំងពីរនាក់នោះពុំមានសញ្ញាណណាមួយបញ្ជាក់ថា ត្រូវបានស្លាប់ដោយសារតែពស់រិតកនោះទេ។
អាជ្ញាធរបាននិយាយថា ពាក់ព័ន្ធនឹងរឿងនេះត្រូវរង់ចាំលទ្ធផលនៃការស៊ើបអង្កេតពិតិត្យសព ដើម្បីឲ្យដឹងច្បាស់ថា ក្មេងទាំងពីរស្លាប់ដោយសារអ្វី។
លោក David Rogrigue អ្នកជំនាញ់ខាងសត្វល្មូនមិនបានជឿថាពស់ថ្លាន់នោះជាអ្នកសម្លាប់ក្មេងទាំងពីរឡើយ ដោយលោកបាននិយាយថា វាពិបាកក្នុងការជឿណាស់ ព្រោះថាពស់ថ្លាន់នោះមានទំហំតូច ដែលគ្មានកម្លាំងអាចរិតកក្មេងប្រុសដល់ទៅពីរនាក់ក្នុងពេលតែមួយនោះទេ ម្យ៉ាងទៀតវាជាពស់ដែលគ្មានពិសទៀតផង។
គួរបញ្ជាក់ផងដែរថា ពស់ថ្លាន់នេះត្រូវបានចាប់យកមកវិញដោយមន្ត្រីប៉ូលិស ប៉ុន្តែនៅមិនទាន់ដឹងថាជារបស់នរណាមួយឡើយ៕
មតិយោបល់