ព័ត៌មានជាតិ

ខោ​ទ្រនាប់​អាវទ្រនាប់​ដែល​ស្ថិត​នៅក្នុង​បញ្ជី​បុរស​ដ៏ប្លែកបំផុត​

​សព្វ​ថ្ងៃនេះ​ដែរ​ក្រោម​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​សម្រស់ មិនចេះ​ស្ងប់​នោះ ផលិតផល​ម៉ូដ ដែល​ជា​សម្ភារៈ​ដ៏​ប្លែកៗ ដែល​ជាទី​ចំណាប់​អារម្មណ៍​នៃ​ចំនួន​អតិថិជន​ជា​បុរស ហើយ​ផលិតផល​ដែល​បង្កើត​នេះ​ដែរ​គេ​រំពឹងថា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​ពួក​បុរស​ផងដែរ ជាមួយនឹង​ឈុត​ខោ​ក្នុង អាវ​ក្នុង​បុរស​។​

១.​ឈុត​ក្នុង ឈ្មោះថា Body Suit ជា​ផលិតផល​របស់​ក្រុមហ៊ុន Versace ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ទីផ្សារ​ចក្រភព​អង់គ្លេស​កាលពី​ខែ កក្កដា នេះ​។ សម្រាប់​ឈុត​នេះ​ដែរ​វា​ក៏​មាន​សម្រាប់​នារី​ផងដែរ ដោយ​មាន​តារា​ចម្រៀង Rihanna , Madonna និង Cara Delevingne ចូលចិត្ត​ស្លៀក ។​សម្រាប់​តម្លៃ​ឈុត​នេះ​ដែរ​ថ្លៃ ពី ៧២ ទៅ ១០៦ ផោន​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Underwear1_zps2bd02bed.jpg
២.​ខោ​អៀម ឬ Flashily Underwear ប្រសិនបើ​បុរសៗ​ដែល​ត្រូវការ​ខោ​ក្នុង​អាវ​ក្នុង​បែបនេះ ដែល​មាន​លក្ខណៈ​ដូច​ស្ត្រី​នោះ ខាង​ក្រុមហ៊ុន​ផលិត​ខោ​ក្នុង​អាវ​ក្នុង HommeMystere នៅ​អូស្ត្រាលី នឹង​បំពេញ​តម្រូវការ​របស់​គេ ។​ឈុត​ក្នុង​ដែល​លក្ខណៈ​ជា​អៀម​ឬ​ខោ​ក្នុ្ងង​ជាប់​ជាមួយ​នឹង​អាវ នេះ​សម្រាប់​បុរស​មិន​ធ្លាប់​មាន​នោះ​ទេ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Underwear2_zps1db6bad7.jpg
៣.​ឈុត​ហែល​ទឹក Mankini សម្រាប់​ឈុត Mankini នេះ​ដែរ​អ្នក​ប្រហែលជា​អាច​យល់​ហើយ ថា​វា​ជា​ឈុត​ហែល​ទឹក​របស់​បុរស ប៉ុន្តែ​គ្រាន់តែ​មាន​លក្ខណៈផ្សេង​គ្នា​បន្តិច​ពី​ឈុត​ហែល​ទឹក​របស់​នារី​តែប៉ុណ្ណោះ ដោយ​មិន​មាន​ក្រណាត់​បិទបាំង​សុដន់ និង​ប្រើប្រាស់​ក្រណាត់​តិចជាង ។​ឈុត​នេះដែរ​ត្រូវបាន​បង្ហាញ​កាលពី​ឆ្នាំ ១៩៩០ ហើយ​ត្រូវបាន​តារា​សម្តែង Sacha Baron Cohen ស្លៀក​ថត​នៅក្នុង​រឿង “Borat” ក្នុង​ឆ្នាំ ២០០៦ ចាប់តាំងពី​ពេលនោះ​មក​វា​ក្លាយជា​ទី​ប្រកួតប្រជែង​គ្នា​នៅ​តាម​ហាង​ហែល​ទឹក និង​ការប្រកួត​រាងកាយ​លើ​ឆ្នេរសមុទ្រ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Underwear3_zps1acce095.jpg

មតិយោបល់