សម្រាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនជឿជាក់ថាពិតជាស្គាល់នូវកម្មវិធីផ្ញើសារជាអក្សរ WhatsApp ព្រោះថាវាគឺជាកម្មវិធីមួយដែលកំពុងតែមានប្រជាប្រិយភាព។
នៅថ្ងៃនេះ សារព័ត៌មាន AllThingsD បានចុះផ្សាយថា កម្មវិធី WhatsApp បានបន្ថែមនូវមុខងារផ្ញើសារជាសំឡេង ដើម្បីផ្ដល់នូវភាពងាយស្រួលមួយទៀតដល់អ្នកប្រើប្រាស់។
សេវាកម្មផ្ញើសារជាសំឡេងនេះ នៅមិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះទេ ព្រោះថាខាងក្រុមហ៊ុននៅមិនទាន់ប្រកាសជាផ្លូវការ ប៉ុន្តែនឹងមាននៅពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា កាលពីជាងមួយខែមុន WhatsApp បានប្រកាសថា មានអ្នកប្រើចំនួន ២៥០លាននាក់ជាងរៀងរាល់ថ្ងៃ ហើយក្រោយមកទៀតក៏បានប្រកាសថា មានសារជាអក្សរប្រមាណជា ២៧ពាន់លានសារត្រូវបានផ្ញើជារៀងរាល់ថ្ងៃ៕
មតិយោបល់