ព័ត៌មានជាតិ

លោក Biden ប្រកាសបញ្ចេញប្រេងបន្ទាន់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារបានបញ្ជា បញ្ចេញប្រេង ចំនួន៥០លានបារ៉ែល ពីអាងស្តុកយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងគោលបំណងបញ្ចុះតម្លៃប្រេងសាំង និងតំលៃផ្សេងៗទៀត ក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសប្រើប្រាស់ថាមពលធំផ្សេងទៀត រួមមាន ប្រទេសឥណ្ឌា ចក្រភពអង់គ្លេស និងប្រទេសចិន។

វិធានការរបស់សហរដ្ឋអាមេរិក គឺផ្តោត លើការជួយដល់ប្រជាជនអាមេរិក ដោះស្រាយតម្លៃប្រេងឡើងខ្ពស់ និងការកើនឡើងតម្លៃផ្សេងទៀត នៅមុនពេលបុណ្យអំណរគុណ និងដំណើរកំសាន្តនៅរដូវរងារ។

យោងតាមសមាគមរថយន្តសហរដ្ឋអាមេរិក បានឲ្យដឹងថា តម្លៃប្រេងសាំងមានតម្លៃប្រហែល ៣.៤០ដុល្លារក្នុង១ហ្គាឡុង (១ហ្គាឡុងស្មើ ៣,៧៨៥លីត្រ) ដែលកើនឡើងខ្ពស់ជាង ៥០ភាគរយ កាលពីឆ្នាំកន្លងទៅ។ រដ្ឋបាល នឹងចាប់ផ្តើមបញ្ចេញបារ៉ែលប្រេងចូលទៅក្នុងទីផ្សារចាប់ពីពាក់កណ្តាល រហូតដល់ខែធ្នូ។

មតិយោបល់