កីឡាករ David Luiz នឹងអវត្តមានជាមួយនឹងតោខៀវ ក្នុងជំនួបមិត្តភាពជាមួយនឹងក្លិប Real Madrid ដែលធ្វើឡើងនៅ ម៉ៃអាម៉ី យប់ថ្ងៃនេះវេលាម៉ោង ២ និង០០ នាទីដែលជាម៉ោងនៅអាមេរិក បើតាមក្លិបតោខៀវបានប្រកាស។
កីឡាករវ័យ ២៦ ឆ្នាំ ដែលក្លិប Bacelona បានធ្វើការទាក់ទង នេះបើតាមសារព័ត៌មានអេស្ប៉ាញចុះ ហើយក៏បានបង្ហាញទម្រង់លេងរបស់ខ្លួនក្នុងដំណើរទស្សនាចរបាល់ទាត់ ទៅកាន់សហរដ្ឋអាមេរិក ដោយលេងបានត្រឹមតែ ៣០ នាទី ជាមួយនឹងក្លិប Inter Milan កាលពីថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៍មុន។
តែទោះជាយ៉ាងនេះក្តី កីឡាករ David Luiz នៅថ្ងៃនេះដែរ មិនបានចូលរួមហ្វឹកហាត់ ទោះទេ ដោយបដិសេធចំពោះការប្រកួតជាមួយនឹង Real Madrid ដោយមិនបញ្ជាក់ហេតុផលឡើយ។
ក្លិបតោខៀវបានសរសេរលើធ្វីតទ័រថា “ខណៈដែលកីឡាករផ្សេងៗបានហ្វឹកហាត់ត្រៀមជើង តែសម្រាប់កីឡាករ Luiz នឹងបំពេញការងារផ្ទាល់ខ្លួន ដោយមិនលេងជាមួយនឹងក្លិប Real Madrid នោះទេ”៕
មតិយោបល់