ព្រះសីហនុ: មន្ត្រីសាខាកាំកុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងអង្កេតពិនិត្យទីផ្សារចំពោះផលិតផលអាហារសំរាប់ទារក និងកុមារតូច ម៉ាក PC ORGANIC BRAND ដែលមានបាក់តេរីធ្វើអោយប៉ះពាល់ដល់សុខភាពទារក និងកុមារតូច នៅតាមដេប៉ូចែកចាយទំនិញ ផ្សារម៉ាត និងផ្សារទំនើបនៅតាមបណ្តោយផ្លូវឯករាជ្យ។
ជាលទ្ធផលបានរកឃើញ និងដកហូតភេសជ្ជៈ FANTA ដប ចំណុះ ១,៥ លីត្រ ចំនួន ៥ដបស្មើរនឹង ៧,៥គីឡូក្រាម នៅតូបបញ្ញាភា ដែលហួសកាលបរិច្ឆេទប្រើប្រាស់ យកទៅកំទេចចោល៕
មតិយោបល់