ប្រភពព័ត៌មានដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានឲ្យដឹងថាក្រុមហ៊ុន BMW បានប្រកាសហៅរថយន្តចំនួន ១៤៣.២១៥ គ្រឿងនៅក្នុងប្រទេសចិនដើម្បីធ្វើការជួស
ជុលឡើងវិញ។
អង្គភាពត្រួតពិនិត្យសុវតិ្ថភាពយានយន្តប្រចាំប្រទេសចិនបានបង្ហាញឲ្យដឹងថាមូលហេតុដែលក្រុមហ៊ុន BMW ប្រកាសហៅរថយន្តជួសជុលឡើងវិញនេះព្រោះបណ្តាលមកពីបញ្ហាដៃចង្គួតមានបញ្ហាជាហេតុធ្វើឲ្យមានភាពអសកម្មពិបាកគ្រប់គ្រងរថយន្តជាហេតុអាចបង្កឲ្យមានគ្រោះថ្នាក់នៅពេលបើកបរក្នុងល្បឿនលឿនដោយប្រការណាមួយ។សម្រាប់រថយន្តដែលក្រុមហ៊ុន BMW ប្រកាសហៅគឺចាប់ពីស៊េរីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ ។បញ្ហានេះដែរបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ត BMW ធ្លាក់ចុះសេដ្ឋកិច្ចនិងមានភាពរាំងស្ទះក្នុងការអភិវឌ្ឍខ្លួនយ៉ាងដំណំ៕
https://i1272.photobucket.com/albums/y389/domneng/Decore/BMW1_zpsc2d02044.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/BMW2_zpse528aee9.jpg
មតិយោបល់