កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ត្រង់ចំណុចភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងប៉ះទង្គិចគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទី១ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1672 សណ្តោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់លេខកំពង់ស្ពឺ 4A-0007 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើបានបុករថយន្ត01គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-2932 អ្នកបើកបរ និងអ្នករួមដំណើរ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យ អ្នកបើករថយន្តសាំយ៉ុងស្លាប់ និងរបួសធ្ងន់អ្នករួមដំណើរម្នាក់ ត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យឯកជនផ្សារតាឡាត់ ។
បច្ចុប្បន្ន រថយន្តទាំង២គ្រឿង ត្រូវបានស្ទូចចេញពីកន្លែងកើតហេតុ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ ដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់