សម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ពិតជាចង់ដឹងណាស់ អ្វីដែលទាក់ទងនឹងកីឡាករ ដោយក្នុងនោះមានជីវប្រវត្តិកីឡាករ កីឡាករលេងយ៉ាងម៉េច? ពាក់ទ្រនាប់ជើងអ្វី? តម្លៃខ្លួនប៉ុន្មាន ? ទាំងនេះ ជាចំណុចដែលខាង អ្នកស្នេហាវិស័យកីឡាករចង់ដឹង ។ លើសពីនេះទៅទៀត អ្នកស្នេហាកីឡាមួយចំនួន ក៏ចង់ដឹងដែរថា អាវដែលកីឡាករខ្លួនចូលចិត្តលក់នៅលើទីផ្សារយ៉ាងដូចម្តេច និងមានមនុស្សប៉ុន្មាននាក់ដែលទិញពាក់? ។ ជាមួយនឹងគ្នានេះដែរ គេហទំព័រ ដំណឹង សូមបង្ហាញអាវកីឡាករទាំង ១០ ដែលលក់ដាច់បំផុតនៅចក្រភពអង់គ្លេស ឆ្នាំ ២០១៣ នេះមានដូចខាងក្រោម៖
១0. កីឡាករ Lukas Poddoldski ពាក់ស្លាក់លេខ ៩ លក់បានចំនួន ២,១ ភាគរយ នៅចក្រភពអង់គ្លេស។
៩.អាវកីឡាករ Segio Aguero ពាក់ស្លាកលេខ ១៦ លក់បាន ២,២៥ ភាគ ។
៨.អាវកីឡាករ Fernando Torres ពាក់ស្លាកលេខ ៩ លក់បាន ២,៥ ភាគរយ។
៧.អាវកីឡាករ Paul Scholes ពាក់ស្លាក់លេខ ២២ លក់បាន ២,៧ ភាគរយ។
៦.អាវកីឡាករ Eden Hazard ពាក់ស្លាក់លេខ ១៧ លក់បាន ៣,១ ភាគរយ។
៥. អាវកីឡាករ Luis Suarez ពាក់ស្លាក់លេខ ៧ លក់បាន ៣,៦ ភាគរយ។
៤.អាវកីឡាករ Shinji Kagawa ពាក់ស្លាក់លេខ ២៦ លក់បាន ៥,៨ ភាគរយ។
៣.អាវកីឡាករ Wayne Rooney ពាក់ស្លាក់លេខ ១០ លក់បាន ៦ ភាគរយ។
២.អាវកីឡាករ Steven Gerrad ពាក់ស្លាក់លេខ ៨,២ ភាគរយ ។
១.អាវកីឡាករ Robin Van Persie ពាក់ស្លាក់លេខ ២០ លក់បាន ២៥,៤ ភាគរយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់