អាជ្ញាធរតៃវ៉ាន់បានយល់ព្រម និងគាំទ្រចំពោះអាពាហ៍ពិពាហ៍គូស្វាមីប្ដូរភេទ ដែលនេះជាការសម្រេចចិត្តជាផ្លូវការលើកដំបូង។
ក្រសួងមហាផ្ទៃរបស់តៃវ៉ាន់បានសម្រេចចិត្តជាផ្លូវការកាលពីម្សិលមិញនេះ ដោយឲ្យ Abbygail Wu វ័យ ២៧ឆ្នាំ និងដៃគូឈ្មោះ Jiyi Wu រៀបការជាស្របច្បាប់។
ប្ដីប្រពន្ធមួយគូនេះបានធ្វើការវះកាត់ប្ដូរភេទកាលពីខែកក្កដាឆ្នាំមុន ដើម្បីប្រែក្លាយពួកគេពីបុរសឲ្យទៅជាស្ដ្រី ហើយក៏បានរៀបការនឹងកាលពីខែតុលាកន្លងទៅ ប៉ុន្តែអាពាហ៍ពិពាហ៍នោះមិនស្របច្បាប់ឡើយ។
ជាមួយនឹងការទទួលបានសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ពីរដ្ឋាភិបាលនេះ Jiyi បានចុះឈ្មោះជាមួយនឹងអាជ្ញាធរប្រើភេទជាមនុស្សប្រុស មានន័យថា “ប្ដី” ចំណែក Abbygail ប្រើភេទស្រី ជាប្រពន្ធ៕
មតិយោបល់