ព័ត៌មានជាតិ

ដឹង​ទេ​សូកូឡា​ក្តៅពី​រពែង​ក្នុង​មួយ​ថ្ងៃ​អាច​នឹង​ថែរក្សា​សុខភាព​ខួរក្បាល​បាន​ល្អ​បំផុត​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយបង្អស់​របស់​អាមេរិក​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី 7 សីហា​ថ្មីៗ​នេះ​បានឲ្យដឹង​ថា​សូកូឡា​ក្តៅពី​រពែង​ជា​អ្នកថែរក្សា​ខួរក្បាល​យើង​បាន​ល្អ​បំផុត​។​តាមរយៈ​ការសិក្សា​របស់​វិទ្យាស្ថាន​មួយ​របស់​អាមេរិក American Academy of Neurology journal Neurology ដែល​បាន​ធ្វើ​ការដក​ពិសោធ​ទៅលើ​មនុស្ស 60 នាក់​ដែល​មាន​វ័យ​ចាប់ពី 73 ឆ្នាំ​ដែល​មិនមាន​ជម្ងឺ​រវើរវាយ​នោះ​ទេ​ដោយ​អនុញ្ញាតិឲ្យ​ពួកគាត់​ទទួលទាន​សូកូឡា​ចំនួន​ពី​រពែង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការ​ធ្វើ​តេស្ត​មួយខែ​។​ពួកគេ​ត្រូវបាន​ដាក់​តេស្ត​សាកល្បង​របៀប​តេស្ត​នៃ​ការចង់ចាំ​របស់​ពួក​គាត់​នៅក្នុង​កំឡុងពេល​ស្រាវជ្រាវ​ហើយ​ក៏​ដូចជា​តេស្ត​លើ​ផ្នែក​ការ​ស្តាប់​សម្លេង​ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​ស្រាវជ្រាវ​អាច​យល់ដឹង​ពី​ការរត់​នៃ​ឈាម​នៅ​ក្នុង​ខួរក្បាល​របស់​ក្រុម 60 នាក់​នេះ​។​

​នៅ​ចុង​ក្រោយ​នៃ​ការស្រាវជ្រាវ​បាន​បង្ហាញឲ្យឃើញថា 18 នាក់​ដែល​ស្ថិតនៅក្នុង 60 នាក់​ដែល​មាន​ការ​លំហូរ​ឈាម​អន់ថយ​ជាងគេ​នៅ​គ្រា​ធ្វើ​ការសាកល្បង​បាន​ធ្វើឲ្យ​ការរត់នៃ​ឈាម​របស់​ពួកគាត់​ទាំង 18 នាក់​មាន​ការប្រសើរ​ជាង​មុន 8,3 ភាគរយ​នៅ​ពេល​អ្នក​ដទៃ​ទៀត​ដែល​មាន​សំពាធ​ឈាម​រត់​ធម្មតា​មិន​មាន​អ្វី​ខុស​ប្លែក​នោះទេ​។​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ការស្រាវជ្រាវ​តំបូង​នេះ​ទោះបី​មិន​សូវ​ជា​បាន​លទ្ធផល​ល្អ​តែ​វា​ជា​អ្នក​នាំ​ផ្លូវ​ទៅ​កាន់​ការជោគជ័យ​នា​ពេល​ខាង​មុខ​ដោយ​ការងារ​ច្រើន​ទៀត​ដែល​អ្នកស្រាវជ្រាវ​ត្រូវធ្វើ​បន្ថែម​នោះ​គឺ​ការសិក្សា​ពី​លើ​ទំនាក់ទំនង​រវាង​ជាតិ​កា​កាវ​ដែល​មាន​នៅក្នុង​សូកូឡា​ជាមួយ​ការ​រត់​នៃ​ឈាម​និង​ភាពអន់ថយ​នៃ​កម្រិត​នៃ​ការយល់ដឹង​៕
Hot_chocolate

មតិយោបល់