ព័ត៌មានជាតិ

ប្តីមិនល្អ ៧ ប្រភេទ

បុរស​ខ្លះ​ខ្វះ​មារយាទ ធ្វើ​ប្តី​គេ ឲ្យ​ស្រី​មើល​ងាយ​ទៅ​វិញ បណ្តោយ​ខ្លួន​ឲ្យ​ថោក​ទាប ព្រោះ​មិន​ចេះ​គិត​គូរ។

១. ក្រ
រក​ព្រឹក​ខ្វះ​ល្ងាច គ្មាន​អង្ករ​ច្រក​ឆ្នាំង ផ្ទះ​ខ្ទម កន្ទ្រិកកន្ទ្រក់ លិច​មុខ​លិច​ក្រោយ។

២. ឈឺច្រើន
រក​បាន​សម្រាប់​ចិញ្ចឹម​ពេទ្យ ជួន​កាល​ប្រពន្ធ​រក​ចិញ្ចឹម​វិញ។

៣. ចាស់ពេក
គ្មាន​កម្លាំងកំហែង មុខ​ជ្រួញ ស្បែក​យា​មិន​សម​នឹង​ប្រពន្ធ ម្លោះ​ហើយ​គេ​មិន​សូវ​សប្បាយ​ចិត្ត។

៤. ប្រមឹក
ផឹក​ស្រោច ផឹក​ងូត បាន​លុយ​ចូល​តែ​ត្រៀម​ស្រា ព័ទ្ធ​វង់​មិន​ចេះ​លោះ​ថ្ងៃ។

៥. ធ្វេសប្រហែល
ធ្វើ​ការ​ចុង​ជើង ចុង​ដៃ ចាប់​នេះ ចាប់​នោះ មិន​ចំ​ត្រង់​ណា ធ្វើ​ការ​មិន​ឲ្យ​ហើយ​សព្វ​គ្រប់។

៦. ល្ងង់ខ្លៅ
មិន​សូវ​ដឹង​ខុស​ត្រូវ ចាំ​តែ​គេ​ដឹក​ច្រមុះ ប្រាប់​ប៉ណ្ណោះ ធ្វើ​ប៉ុណ្ណឹង មិន​ចេះ​បែក​គំនិត គិត​រក​ផ្លូវ​ផ្សេង​ទេ។

៧. ខ្ចិល
ចាំ​តែ​គេ​តឿន គេ​ថា ទើប​ធ្វើ ដេក​ចាំ​ថ្ងៃ​រះ ចាំ​ប្រពន្ធ​ដាស់​បាន​ងើប។ ប្រុស​ខាង​លើ​នេះ មាន​ឈ្មោះ​ជា​ប្តី​ដែរ តែ​ជា ប្តីមិនគ្រប់គ្រឿង ។ ទោះ​បី​ជា​យ៉ាងណា ភរិយា​មិន​ត្រូវ​មើល​ងាយ មើល​ថោក​ប្តី​ឯង​ឡើយ ត្រូវ​ព្យាយាម​ជួយ​កែប្រែ​ចិត្ត​គំនិត​ប្តី ឲ្យ​បាន​ល្អ​ឡើង​វិញ៕
https://i1272.photobucket.com/albums/y389/domneng/Decore/sad_2159966b_zps7179b358.jpg

ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍

ចុច​ទីនេះមើល​ប្រភពដើម សហការ​ជាមួយនឹ​ដំណឹង​ ៖www.mungkulkar.com

មតិយោបល់