នៅមុននេះបន្តិចមានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone ជំនាន់ថ្មី និង iPad ជំនាន់ថ្មីនៅដើមខែកញ្ញា ដោយឡែកនៅពេលនេះ សារព័ត៌មាន AllThingsD បានចុះផ្សាយថា iPhone ជំនាន់ថ្មីនឹងត្រូវបង្ហាញនៅថ្ងៃទី១០ខែកញ្ញា។
មានប្រភពដែលមិនបង្ហាញអត្តសញ្ញាណបានបង្ហើបប្រាប់ AllThingsD ថា ក្រុមហ៊ុន Apple បានកំណត់យកថ្ងៃទី១០ខែកញ្ញាឆ្នាំ ២០១៣ ជាថ្ងៃបង្ហាញ iPhone ជំនាន់ថ្មី ដែលមានឈ្មោះ ថា iPhone 5S ប៉ុន្តែសម្រាប់ iPhone តម្លៃទាបនោះ មិនត្រូវបានបញ្ជាក់ឲ្យដឹងឡើយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានធ្វើការពន្យារពេលនៃការបង្ហាញ iPhone និង iPad ជំនាន់ថ្មី ហើយមកដល់ពេលនេះក៏នៅមិនទាន់ប្រកាសឲ្យដឹងជាផ្លូវការនៃការបង្ហាញវត្តមាន iPhone និង iPad ថ្មីផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore014/iphone-5s-june-2_zpse976d92c.jpg
មតិយោបល់