បន្ទាប់ពីចចាមអារាមបែកបាក់ជាមួយនឹងមិត្តស្រី Fanny Neguesha តែថ្មីៗនេះខ្សែប្រយុទ្ធ Inter Milan បានបង្ហាញជ្រូកចិញ្ចឹមមួយ ដែលជារឿងមួយដ៏ចម្លែកទៀតហើយ សម្រាប់កីឡាកររូបនេះ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រភពព័ត៌មាន អ៊ីតាលី បានឲ្យដឹងថា Balotelli និង Fanny Neguesha បានបែកបាក់គ្នាជាលើកទី ២។ គូស្នេហ៍នេះដែរ បានបែកបាក់គ្នាជាលើកដំបូង កាលពីខែ កុម្ភៈ ឆ្នាំ ២០១៣ បន្ទាប់ពី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Champions League រវាងក្លិប Real Madrid និង Dortmund ដោយកីឡាករស្បែកខ្មៅរូបនេះធ្វើឲ្យនាង Fanny Neguesha ខឹង។
ទន្ទឹមជាមួយនឹងកំហឹងរបស់ នាង Fanny Neguesha ដោយសារតែកីឡាករ Balotelli បាននិយាយថា ប្រសិនបើក្លិប Real Madrid ឈ្នះក្លិប Dortmund ខ្លួននឹងឲ្យកីឡាករក្លិប Real Madrid ទាំងអស់ដេកជាមួយនឹងមិត្តស្រីរបស់ខ្លួន។ ដែលកាលនោះ អ្វីដែលរំពឹងទុករបស់ Balotelli គឺដូចចិត្តព្រោះថា ក្លិប Real Madrid ពិតជាចាញ់មែន ប៉ុន្តែមិត្តស្រីរបស់នាងបានឭដំណឹងនេះខឹងតែម្តង។
នៅពេលនេះរឿងចចាមអារាមបែកបាក់ស្នេហានោះ កីឡាករ Balotelli នៅមិនទាន់បានបញ្ជាក់ថាយ៉ាងម៉េចនោះទេ ជាមួយនឹងមិត្តស្រីដែលជាតារាម៉ូដែល Fanny Neguesha ។ កីឡាកររូបនេះថ្មីៗនេះបានឈានចូលអាយុ ២៣ ឆ្នាំ ដោយបានទិញជ្រូកចិញ្ចឹម ហើយដាក់ឈ្មោះជ្រូកនោះថា “Super” ។
កីឡាកររូបនេះបានសរសេរនៅលើធ្វិតទ័រ ថា ជ្រូកចិញ្ចឹមរបស់ខ្លួនមានអាយុ ២ ខែ វាឈ្មោះថា Super ដែលរឿងនេះបានធ្វើឲ្យអ្នកលេងលើបណ្តាញសង្គមមួយនេះ ភ្ញាក់ផ្អើលជាមួយនឹងទង្វើប្លែកៗ និងបន្តឲ្យអ្នកគាំទ្រសើចរហូត តែកីឡាកររូបនេះមិនបានបង្ហាញថា ជ្រូកនេះញី ឬឈ្មោះលនោះទេ តែគ្រាន់តែគិតថាវានៅតូចតែប៉ុណ្ណោះ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore024/lo1-1376299256_600x0_zps269a15fb.jpg
មតិយោបល់