បន្ទាយមានជ័យៈ ជនប្រើល្បិចឆបោក ធ្វើជាធ្លាក់មាសនៅតាមផ្លូវ ក្នុងភូមិ ឬ ផ្លូវនៅជិតភូមិដាច់ស្រយាល (ស្រុកស្រែចម្ការ) នៅពេលដែលប្រជាពលរដ្ឋ ក្នុងភូមិមានពាក់របស់របរ ដូចជាមាសជាប់និងខ្លួន គាត់និយាយធ្វើរបៀបរើស បានមាសធំសុំដោះដូរយករបស់តូចមាសវិញ។
ករណីនេះ កើតមានពីមុនច្រើន នៅតាមទីប្រជុំជនទីក្រុង ( ដូចជាទីផ្សារ និងផ្លូវជាតិ ផ្លូវក្នុងទីប្រជុំជន) តែឥឡូវនេះ ក្រុមប្រើល្បិចឆបោកនេះ បានបង្វែរទិសដៅទៅធ្វើតាមភូមិឃុំដាច់ស្រយាល ស្រុកស្រែចម្ការវិញ ដើម្បីងាយស្រួល ឆបោកប្រជាពលរដ្ឋ។
ប៉ុន្តែជាក់ស្តែងប្រជាពលរដ្ឋ នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក បានចាញ់បោកក្រុមទាំងនោះ នៅវេលាម៉ោង ១១ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ សុំបងប្អូនពុកម៉ែ ប្រជាពលរដ្ឋប្រុងប្រយ័ត្ន កុំចាញ់ល្បិច កុំចង់បានមាសធំ ឬយកមាសតូចដូរគេឲ្យសោះ បើឃើញជនសង្ស័យ ឬ ក្រុមឆបោកករណីខាងលើ ត្រូវរាយការណ៍ភ្លាមមកប៉ូលិស នៅជិតនោះ ឬ មកលេខស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ 011 957502 សូមអរគុណ ទុកជាមុននៅការសហការល្អ ដើម្បីភូមិឃុំសង្កាត់ មានសុវត្តិភាព៕
មតិយោបល់