ទីក្រុង Rio De Janeiro ( 12/08/13 ) : យោងទៅតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងស្រុកបាននិយាយថាគ្រោះថ្នាក់ធ្លាក់យន្តហោះមួយដែលបានកើតឡើងនៅក្នុងតំបន់ Pirassununga រដ្ឋ Sao Paulo បានសម្លាប់អ្នកបើកបរពីរនាក់កាលពីម្សិលមិញ។
បុរសទាំងពីរមានឈ្មោះ Joao Lgor Silva Pivovar និង Fabrico Carvalho ដែលមានម្នាក់ជាអ្នកបើកបរនិងម្នាក់ជាជំនួយការបើកបរដែលបានបើកបរយន្តហោះក្នុងកំឡុងពេលធ្វើការហ្វឹកហាត់មួយដែលស្ថិតនៅក្បែរនឹងសាលាបង្ហាត់បង្រៀនយន្តហោះចម្បាំងរបស់ជាតិ។អាជ្ញាធរបាននិយាយរៀបរាប់ផងដែរថានៅខណៈដែលអ្នកបើកបរទាំងពីរនាក់ព្យាយាមផ្តាច់ខ្លួនដើម្បីគេចចេញពីគ្រោះថា្នក់នេះតែជាអកុសលពួកគេមិនអាចគ្រប់គ្រងស្ថានការណ៍នេះបាននៅមុនពេលយន្តហោះធ្លាក់។
គួរបញ្ជាក់ផងដែរថាយន្តហោះដែលអ្នកបើកបរទាំងពីរនាក់បានជួបគ្រោះថ្នាក់ជាប្រភេទយន្តហោះតូច A-29 Super Tucano ដែលជាប្រភេទយន្តហោះផលិតនៅក្នុងស្រុកដោយក្រុមហ៊ុន Embraer ដែលយន្តហោះនេះត្រូវបានប្រើប្រាស់ក្នុងការយាមកាមនិងល្បាតតំបន់ព្រំដែនរបស់ប្រទេសប្រេស៊ីលប៉ុណ្ណោះ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore025/85686_zps2f1a7778.jpg
មតិយោបល់