ការសង្កេតតាមអាកាប្បកិរិយាប្លែកៗមួយចំនួនអាចសណ្ឋានបានថា ភរិយាមានចិត្តមិនស្មោះត្រង់នឹងប្តី ដែលជាមារយាទថោកទាប មិនគួរប្រព្រឹត្ត ព្រោះវានាំឲ្យខូចកិត្តិយស នឹងមានជម្លោះក្នុងគ្រួសារទៀតផង។
១. ដើរលេងចោលផ្ទះសម្បែង ចោលកូនចៅ។
២. ដើរលេងព្រៃព្រឹក្សាតែម្នាក់ឯងជាញឹកញាប់។
៣. ដើរលេងកំពង់ទឹក ត្រាំត្រែង មិនប្រញា់ប្រញាល់ត្រឡប់មកវិញ។
៤. ទៅលេងផ្ទះញាតិសន្តានឯងជារឿយៗខុសប្លែកប្រក្រតី។
៥. ទៅលេងផ្ទះអ្នកដ៏ទៃញឹកញាប់ និយាយចែប៉ប្រែ ជួនកាលគ្មានអ្វីនិយាយក៏និយាយដើមប្តីឯង។
៦. ពូកែតុបតែងរាងកាយ លាបម្សៅក្រេម ធ្វើខ្លួនដូចស្ទាវ។
៧. ផឹកទឹកស្រវឹងឡូឡា ជេរប្រទេច រករឿងឈ្លោះជាមួយប្តី។
៨. ឆិតឆៀងដៀងភ្នែកលួចមើលប្រុសៗឲ្យគេបានចិត្ត។
៩. ឈរបង្ហាញខ្លួនឲ្យប្រុសឃើញ ចង់ឲ្យគេចាប់ចិត្តលើខ្លួន។
ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍
https://i1272.photobucket.com/albums/y389/domneng/stock-photo-portrait-fake-double-cross-betray-85500217_zpsac5ceb28.jpg
ចុចទីនេះមើទំព័រសហការជាមួយនឹងដំណឹង ៖ www.mungkulkar.com
មតិយោបល់