ភ្នំពេញៈ បើទោះបីនៅភូមិសាស្ត្រខណ្ឌដូនពេញថ្វីត្បិតតែមានផ្ទៃដីតូចក៏ពិតមែន ប៉ុន្តែការប្រឈមនានាកើតមានច្រើនគួរឲ្យកត់សម្គាល់។
នោះជាភារកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋគឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋានជាក់ស្តែងនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅបានរៀបចំនូវកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋតាមសង្កាត់ទាំង១១ និងការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំងអស់ ក្នុងខណ្ឌដូនពេញ ។
បន្ទាប់ពីកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋ និងការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ រួចមកលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានប្រគល់រថយន្តស្ទូចចំនួន០១គ្រឿងជូនលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញដែលជាអំណោយរបស់សាលារាជធានីភ្នំពេញបានផ្តល់ជូនដល់រដ្ឋបាលខណ្ឌដូនពេញទុកសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងមូលដ្ឋានតាមការចាំបាច់ជាក់ស្តែង៕
មតិយោបល់