ព័ត៌មានជាតិ

ចំនួន​ជនភៀសខ្លួន​ជនជាតិ​ស៊ី​រី ដល់​ទៅ 677 ពាន់ នាក់​ដែល​ស្មើរ​នឹង 25 ភាគរយ​នៃ​ប្រជាជន​លី​បង់​បាន​ហូរ​ចូល​ប្រទេស​នេះ​

​ប៉េកាំង ( 13/08/13 ) : យោងតាម​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​គណកម្មការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​ជនភៀសខ្លួន​បាន​បញ្ជាក់​ពី​ចំនួន​ចុងក្រោយ​នៃ​ជនភៀសខ្លួន​ស៊ី​រី​ដែល​បាន​ទទួល​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​ប្រទេស​លី​បង់​មាន​ចំនួន​ទៅ​ដល់ 667 ពាន់ នាក់​ដែល​ក្នុង​តែ​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​ជនភៀសខ្លួន​បន្ថែម​ប្រមាណ 12 ពាន់ នាក់​បាន​មក​ដល់​ជម្រំ​ភៀសខ្លួន​។​
166633_mainimg
​តាម​របាយការណ៍​បានឲ្យដឹង​ថា​ជនភៀសខ្លួ​នស​រុប​ដែល​បាន​ចុះ​ឈ្មោះ​គឺមាន 560 ពាន់ នាក់​នៅក្នុង​ចំណោម​តួលេខ​សរុប​ដែល 110 ពាន់ នាក់​ទៀត​កំពុង​រងចាំ​ការចុះ​ឈ្មោះ​នៅ​តាម​ជម្រំ​ជនភៀសខ្លួន​ដែល​មានជាង 400 កន្លែង​ហើយ​មកទល់ពេលនេះ​ក្នុង​ការទទួលខុសត្រូវ​ពិនិត្យ​និង​ចុះឈ្មោះ​នូវ​ជនភៀសខ្លួន​ទាំងនោះ​។​

​ជនភៀសខ្លួន​ស៊ី​រី​ដែល​បាន​មក​ដល់​ប្រទេស​លី​បង់​នឹង​ទទួលបាន​សិទ្ធិ​ការពារ​ពី​រដ្ឋាភិបាល​លី​បង់​និង​ទីភ្នាក់ងារ​អន្តរជាតិ​ដែល​ជាប់ទាក់ទង​នានា​និង​ជា​ពិសេស​ពី​សំណាក់​អង្គការសហប្រជាជាតិ​ផងដែរ​។​អង្គការសហប្រជាជាតិ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ចំនួន​ជនភៀសខ្លួន​សរុប​របស់​ប្រជាជន​ស៊ីរី​គឺ​មាន​ចំនួន​ប្រហែល​ស្មើនឹង 25 ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ប្រទេស​លី​បង់​ទៅ​ហើយ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ការ​មាន​ការលំបាក​។​ដូចនេះ​ហើយ​អង្ក​ការ​សហប្រជាជាតិ​បាន​ធ្វើ​ការស្នើរ​សុំ​ជាច្រើន​ដល់​អង្គការ​អន្តរជាតិ​នានា​ក្នុង​ការផ្តល់​ជំនួយ​មនុ​ស្សធ​ម៍​ដើម្បី​ជួយ​រំលែក​ដល់​រដ្ឋាភិបាល​លី​បង់​ជាមួយ​នឹង​បេសកកម្ម​មួយ​នេះ​៕​

មតិយោបល់