ពីរនាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីម្សិលមិញនេះ រវាងរថយន្តក្រុងរបស់ន័រវែស និងស៊ុយអែដ ដែលដឹកភ្ញៀវទេសចរណ៍បរទេស បានកើតឡើងនៅភាគខាងលិចនៃប្រទេសន័រវែស នេះបើយោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹង។
យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន NTB បានឲ្យដឹងថា មនុស្សពីរនាក់ដែលស្លាប់នោះជាស្ត្រី ដោយម្នាក់មកពីន័រវែស និងម្នាក់ទៀតមកពីតៃវ៉ាន់។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលារសៀលថ្ងៃចន្ទ ម្សិលមិញនេះ ខណៈពេលដែលរថយន្តទាំងពីរបើកបរនៅលើផ្លូវ ត្រង់ចំណុចតំណរភ្ជាប់ទៅកាន់ទីក្រុង Sogndal និង Lekanger។
មន្ត្រីប៉ូលិសប្រចាំតំបន់បានប្រាប់សារព័ត៌មានថា អ្នកដំណើរទាំងអស់មានចំនួនប្រមាណជា ៣០នាក់ ប៉ុន្តែមិនច្បាស់ថា មានអ្នកដំណើរជាតិ និងអន្តរជាប៉ុន្មាននោះទេ ប៉ុន្តែភ្ញៀវបរទេសភាគច្រើនជាជនជាតិចិន និងតៃវ៉ាន់៕
មតិយោបល់