ព័ត៌មានជាតិ

រថយន្ត​ដែល​អាច​ហោះហើរ​បាន​នឹង​កែប្រែ​ពិភពលោក​កម្រិតណា ?? (Video Inside)

តាម​ការបញ្ជាក់​ពី​អ្នកជំនាញ​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​រដ្ឋ Massachusetts បានឲ្យដឹងថា​ពិភពលោក​នឹង​ស្វាគមន៍​នូវ​បច្ចេកវិទ្យា​ថ្មី​នៃ​រថយន្ត​ដែល​អាច​បើកបរ​ទាំង​ផ្លូវគោក​និង​អាកា​សបាន​។​
​បើទោះបីជា​នៅ​មាន​ភាពចម្រូងចម្រាស់​ខ្លះ​ទៅ​លើ​ការ​ចេញ​ច្បាប់​អនុញ្ញាតិ​ឲ្យ​ការប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ​ជា​សាធារណៈ​ដូចជា​វា​ត្រូវបាន​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​ចាត់ទុក​ថា​រាប់​ជា​ប្រភេទ​យន្តហោះ​ស៊ើបការណ៍​ដែល​អាច​លួច​ថត​យក​ការណ៍​បានតែ​តាមពិត​មនុស្ស​ភាគច្រើន​យល់​ថា​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ទទួល​សញ្ញា​នានា​ដែល​មាន​នៅ​លើ​យន្តហោះ​ដឹក​ដំណើរ​និង​យន្តហោះ​ស៊ើបការណ៍​គឺ​មាន​ភាពស្រដៀងគ្នា​។​នេះ​មានន័យ​ថា​ការប្រើប្រាស់​រថយន្ត​ដែល​អាច​ហោះហើរ​បាន​ជា​រឿង​ធម្មតា​បើទោះបីជា​ការបំពាក់​បច្ចេក​ទេស​ទំនើប​ក្នុង​ការគ្រប់គ្រង​ក៏​ដោយ​។​វា​នៅតែ​ទាមទារ​ឲ្យមាន​មនុស្ស​បើកបរ​ដដែល​បើទោះបីជា​មួយ​ភាគ​ធំ​នៃ​ការធ្វើដំណើរ​របស់​វា​នឹង​ត្រូវ​ផលិត​ឲ្យ​ដំណើរការ​ក្រោម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​យ៉ាងណាក្តី​។​
Air Car
​អ្នកជំនាញ​បាន​បន្តទៀតថា​ការប្រើប្រាស់​រថយន្ត​ហោះ​នៅពេល​អ​នា​គត់​នឹង​អាច​កាត់បន្ថយ​ភាពគ្រោះថ្នាក់​បាន​យ៉ាងច្រើន​នៅពេល​ដែល​កំណើន​មនុស្ស​នៅលើ​ពិភពលោក​កើន​ឡើង​មិន​ចេះ​ឈប់​ដូចនេះ​។​ត្រឹម​មួយ​វិនាទី​ដែល​មនុស្ស​ធ្វេសប្រហែស​នៅ​ក្នុង​ការធ្វើដំណើរ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​នៅក្នុង​រថយន្ត​ធម្មតា​តើ​មាន​ការខុស​គ្នា​យ៉ាងណា​ត្រឹម​មួយ​វិនាទី​ចន្លោះ​ពេល​ដែល​មាន​ជីវិត​និង​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។​រថយន្ត​ដែល​អាច​ហោះហើរ​បាន​មាន​បច្ចេកវិទ្យា​ទំនើប​បំផុត​អាច​ធានា​សុវត្ថិភាព​ច្រើន​ជាង​មុន​និង​ថែម​ទាំង​ចំណេញ​ពេលវេលា​ផងដែរ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់