ព័ត៌មានសិល្បៈ និងកម្សាន្ត

ព័ត៌មាន​ តារាចម្រៀង G-Dragon ឱប​​គ្នា​ជាមួយនឹង​​កូន​ក្សត្រ​កំពុង​​​ល្បី​​លើ​អន​ឡាញ​

កាល​ពី​ល្ងាចម្សិលមិញ​នេះដែរ ប្រភព​ព័ត៌មាន​បានឲ្យដឹងថា តារាចម្រៀង G-Dragon បាន​ជួប​ជាមួយនឹង Arabian Princess Sara bint Talal bin Abdulaziz Al Saud ដែល​ព័ត៌មាន​នេះ​បាន​សាយភាយ​នៅលើ​អន​ឡាញ​។ ប្រភព​ព័ត៌មាន​ថ្មីៗ​នេះដែរ បានឲ្យដឹងថា តារាចម្រៀង G-Dragon បាន​មក​វីដេអូ​នៅ​ទីក្រុង​ឡុង​ដ៏ នៅ​ទី​នេះ​ដែរ​គាត់​បាន​ជួប​ជាមួយ​នឹង​អ្នកគាំទ្រ​ជនបរទេស ក្នុងនោះ​រួមមាន​ស្រី​ស្រស់ Arabian princess ។​
G-Dragon
​ប្រភព​ព័ត៌មាន​បាន​បន្តថា មិន​ត្រឹមតែ​ជួប​នោះ​ទេ G-Dragon និង Princess ក៏ដូចជា​ស្និទ្ធស្នាល​គ្នា រហូតដល់​ទៅ​ឱប​ថើប​ទៀតផង​។ អ្នកលេង​លើ​បណ្តាញ​អន​ឡាញ​នៅ​កូរ៉េ​វិញ បាន​ចង់ដឹង​ចង់​ឭ​ថា ចំពោះ​រូបភាព​គូស្នេហ៍​នេះ​ឱបថើ​បគ្នា​នៅ​ចក្រភព​អង់គ្លេស​។ នៅលើ​ធ្វី​ត​ទ័​រ និង Google Keyword ដែល​ចុច​ស្វែងរក Arabian Princess និង G-Dragon មាន​ចំនួន​យ៉ាងច្រើន​ដែល​ចុច​ស្វែងរក​។​
​គួរបញ្ជាក់​ថា Princess Sara bint Talal គឺជា​កូនស្រី​ប្រពន្ធ​ទី ៣ ក្សត្រ Talal bin Abdulaziz Al Saud ដោយ​នាង​រស់នៅ​ចក្រភព​អង់គ្លេស​តាំងពី​ឆ្នាំ ២០០៧ ដោយសារ​តែ​ទំនាក់ទំនង​មិន​ចុះសម្រុង​គ្នា​ជាមួយនឹង​ឪពុក​របស់​ខ្លួន​៕​

មតិយោបល់