មានវិធីច្រើនយ៉ាង ក្នុងការចែចង់មនុស្សស្រីដែលអ្នកបានចាប់ចិត្តស្រឡាញ់ ចំពោះបុរស់ៗដែលកំពុងកណ្តោចកណ្តែងខ្វះអ្នកមើលថែ ហើយត្រូវការអ្នកយល់ចិត្តមកថ្នាក់ថ្នមនេបនិតជិតកាយ។ តើមានវិធីណាខ្លះដែលធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៏របស់ អ្នក?
១.កុំរាប់អានមនុស្សស្រីដែលអ្នកចាប់ចិត្តដូចជាមិត្តភក្តិ
នាងអាចនឹងយល់ច្រឡំគិតថាអ្នកត្រឹមជាមិត្តធម្មតា ឬ ក៏គ្រាន់តែជាចែចង់លេងសើចតែប៉ុណ្ណោះ។ បើអ្នកត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង មុននឹងសេចក្តីស្នេហាកកើតឡើង នាងអាចនឹងគិតថាអ្នកគឺជាមិត្តល្អម្នាក់ប៉ុណ្ណោះ ទំនាក់ទំនងនេះនឹងកាន់តែរីកដុះដាល តែការរីកដុះដាលនេះបានតែជាមិត្តភាពដដែល មិនអាចប្រែក្លាយជាសេចក្តីស្នេហានោះទេ ហើយថ្ងៃណាមួយនឹងត្រូវអ្នកដទៃឆក់យកទៅបាត់ទៀត។ ដូច្នេះបើគិតចង់ទាក់ទងនាងជាសង្សារ ក៏ត្រូវតែសេពគប់នាង ជារបៀបសង្សារតាំងពីចាប់ផ្តើមដំបូងមកកុំឲ្យនាងយល់ច្រឡំ។ ២.ត្រូវចេះបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សដែលអ្នកស្រឡាញ់
ស្រីៗចូលចិត្តរឿងភ្ញាក់ផ្អើលខ្លាំងណាស់ បើទោះជានាងមានចរឹករឹងរួស យ៉ាងណាក៏ដោយ នាងពិតជាចូលចិត្តការពញ្ញាក់អារម្មណ៍ និង ភាពអាថ៌កំបាំង ច្រើនជាងការស្គាល់អ្នកអស់ពីពោះពីពុង ព្រោះបើនាងបានស្គាល់អ្នកច្បាស់ហើយ វាប្រៀបដូចជាគ្មានអ្វីដែលគួរចាប់អារម្មណ៍ និងចង់ដឹងទៀតទេ។ ចូរប្រាប់ព័ត៌មានអំពីខ្លួនអ្នកដល់នាងបន្តិចម្តងៗ ដើម្បីដាស់អារម្មណ៍នាងឲ្យចង់ដឹងបន្តទៀត កុំឲ្យនាងដឹងភ្លាមៗថាអ្នកមានគោលដៅយ៉ាងណា តែត្រូវសាងភាពទាក់ទាញចិត្តនិងចងចិត្តនាងទុក នោះនាងនឹងដើរមករកលោកដោយខ្លួនឯង។
៣.ដៃគូរដែលចូលចិត្តនៅស្ងៀមស្ងាត់
មិនមែនជាដៃគូរដែលដេញតាមប្រមាញ់រហូតនោះទេ សូមកុំប្រញាប់មានសកម្មភាពមុនឲ្យសោះ ព្រោះដំណាក់កាលនេះចេះតែឈានទៅមុនហើយ។ ការដែលអ្នកតាមចែចង់នារីម្នាក់ប្រកិតៗពេក អាចបង្កសេចក្តីរំខានដល់នាងបានយ៉ាងងាយ។ ដូច្នេះចូរនៅស្ងៀមៗ ហើយព្យាយាមសង្កេតថា នាងចាប់អារម្មណ៍នឹងអ្នកឬទេ? ឬក៏អ្នកចាប់អារម្មណ៍នឹងនាងពិតប្រាកដឬនៅ? បើពិតមែនក៏ចាប់ផ្តើមបើកចំហឲ្យនាងដឹងបន្តិចម្តងៗ តែកុំយឺតយូរពេកប្រយ័ត្ននាងឃ្លាតឆ្ងាយពីអ្នក ដោយសារនាងគិតថាអ្នកមិនចាប់ចិត្តនឹងនាងក៏ថាបាន។
៤.បង្កើនភាពទាក់ទាញ
មុនពេលចេញទៅជួបដៃគូអ្នកតែប្រើផលិតផលខ្លះ ដើម្បីឲ្យក្លិនខ្លួនក្រអូបប្រហើរ សម្បុរស្បែកស្រស់ថ្លាគួរគយគន់ កុំឲ្យខ្លួនប្រាណអាប់អួរឲ្យសោះ ព្រោះនារី សម័យនេះក៏ត្រូវការបុរសដែលមានស្បែកកាយស្អាតដូចគ្នា។ សម្រាប់ស្បែកគគ្រាតគគ្រើម ទទួលស្គាល់ថាក៏មាននារីមួយចំនួនចូលចិត្តដែរ តែភាគច្រើនបើជាបុរសដែលមានស្បែកស្អាត នឹងមានភាពងាយស្រួលក្នុងការទាក់ទាញចិត្តនារីច្រើនជាង។ រឿងសំខាន់មួយទៀតនោះគឺខ្យល់ដង្ហើមនិងក្លិនមាត់ត្រូវតែស្រស់ ថ្លា តែងខ្លួនឲ្យបានស្អាតបាតគួរគយគន់ ឯការតែងខ្លួនបែបឡូយឆាយហួសហេតុពេកក៏មិនកើតដែរ អ្នកគួរតែផ្លាស់មកតែងខ្លួនបែបសុភាពរាបសា គួរឲ្យចង់រាប់អាន នោះមិនត្រឹមតែនារី ដែលស្រឡាញ់ទេ សូម្បីតែអ្នកដទៃក៏ចង់រាប់អានអ្នកដែរ។
៥.ត្រូវចេះបង្កើតភាពរីករាយ
នារីភាគតិចណាស់ដែលចូលចិត្តបុរសដែលមានអារម្មណ៍ តានតឹងតប់ប្រមល់គ្រប់ពេលវេលាកាន់តែតានតឹងកាន់តែធ្វើឲ្យនាង ធុញទ្រាន់។ នារីចូលចិត្តបុរសដែលមានអារម្មណ៍កំប្លែង ព្រោះអាចធ្វើឲ្យជីវិតរបស់នាងកាន់តែមានភាពរីករាយ គ្មានទុក្ខកង្វល់។ ចូរញញឹមដាក់នាង បើអ្នកជាមនុស្សដែលពូកែញញឹម ឫកពាសុភាព ស្គាល់កាលៈទេសៈ មិនថាតែយកឈ្នះចិត្តនាងបាននោះទេ តែឈ្នះទាំងមនុស្សក្នុងគ្រួសារនាងបានយ៉ាងងាយទៀតផង។ រឿងនេះគេបានធ្វើការស្ទាបស្ទង់យ៉ាងប្រាកដប្រជារួចមកហើយថា មាន៩នាក់ក្នុងចំណោមនារី១០នាក់ គិតដល់ភាពសំខាន់របស់អារម្មណ៍កំប្លែងរបស់បុរសជារឿងដំបូង។ ដូច្នោះសូមទុកភាពស្រស់សង្ហាមួយឡែកសិន ហើយយកភាពកំប្លុកកំប្លែងមកបន្ថែមភាពសប្បាយរីករាយ ដល់មនុស្សដែលលោកគិតថាចង់បានជាសង្សារ។
៦.ត្រូវពិចារណាឲ្យបានច្បាស់
កុំប្រញាប់គិតថានាង គឺជានារីដែលលោកត្រូវជ្រើសរើសយកធ្វើជាសង្សារឲ្យសោះ បើគ្រាន់តែបានដើរលេងជាមួយគ្នាបានប៉ុន្មានលើកផងនោះ ព្រោះវាអាចជាការឈ្លក់វង្វេងរបស់អ្នកទៅមួយគ្រាប៉ុណ្ណោះ។ ពេលកំពុងរឈ្លក់វង្វេងនេះហើយ ដែលធ្វើឲ្យភ្នែកលោកស្រវាំងមើលអ្វីក៏ឃើញល្អទាំងអស់ ហើយគិតថានាងពិតជាមនុស្សក្នុងដួងចិត្តអ្នកប្រាកដមែន។ សូមចង់ចាំថា ត្រូវប្រើពេលវេលាយូរបន្តិច ដើម្បីឆ្លើយតបនឹងសំណួរខ្លួនឯងឲ្យច្បាស់ក្នុងចិត្តសិនថា នារីម្នាក់នេះ ជានារីដែលអ្នកស្រលាញ់ប្រាដកឬទេ? នារីម្នាក់នេះ ជាអ្នកដែលនឹងក្លាយជាគូជីវិតរបស់អ្នកមែនឬទេ? ហើយនារីម្នាក់នេះ ពិតជាអ្នកដែលត្រូវក្លាយជាម្តាយរបស់កូនអ្នកមែនឬទេ? ត្រូវចេះប្រើប្រាស់ពេលវេលាក្នុងការសម្រេចចិត្តឲ្យបានយូរបន្តិច មិនត្រូវសម្រេចចិត្តទាំងងងឹតងងុលនោះទេ៕
ចុចទីនេះមើលប្រភពដើមសហការជាមួយនឹងដំណឹង៖ www.mungkulkar.com
មតិយោបល់