ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស…

សៀមរាបៈ នៅវេលាម៉ោង ៩និង១៥នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប សហការជាមួយ ក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិចិនម្នាក់ ឲ្យចេញផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរលេខ ZA-423 (REP-CTU) ចេញដំណើរទៅទីក្រុងឈិនឌូ ប្រទេសចិន និងហាមចូលប្រទេសចំនួន ០៣ឆ្នាំ។

នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ LIU YI ភេទប្រុស អាយុ ២៦ឆ្នាំ
ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឃាត់ខ្លួន និងប្រគល់ជូនក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាបកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅ ដោយខុសច្បាប់៕

មតិយោបល់