ព័ត៌មានជាតិ

សាលា​មត្តេយ្យនៅ​តៃវ៉ាន់​មួយ​បន្ថែម​មុខ​វិជ្ជា​បែប​កងទ័ពជើងទឹ​ក​ដល់​ក្មេងៗ​ (Video Inside)

​សាលារៀន​មត្តេយ្យ​សិក្សា​មួយ​កន្លែង​ដែល​ស្ថិតនៅ​ក្នុង​ទីក្រុង​Taichung ប្រទេស​តៃវ៉ាន់​ដែល​មានឈ្មោះ Albert Kinderagarten មិន​ត្រឹមតែ​បង្រៀន​ការ​ហាត់សរសេរ​និង​អាន​ដល់​ក្មេងៗ​នោះ​ទេ​នៅ​ក្នុង​នោះ​ក៏​មាន​ម៉ោង​មួយចំនួន​ដែល​បាន​ដាក់បញ្ចូល​មុខវិជ្ជា​មួយ​ដែល​កងទ័ពជើងទឹក​ហ្វឹកហាត់​នៅក្នុង​នោះ​ដែរ​។​លោកនាយក​សាលា Fong Yun-I ជា​អ្នក​បង្កើត​ឲ្យមាន​មុខ​វិជ្ជា​នេះ​ឡើង​បាន​និយាយថា​វា​នឹង​អាច​ធ្វើឲ្យ​ក្មេង​មានទំនុក​ចិត្តកា​ន់តែ​ខ្លាំង​លើ​សមត្ថភាព​របស់​ខ្លួន​នៅពេលដែល​ពួកគេ​ក្លាយ​ជា​យុវជន​មា្ន​ក់​ហើយ​ពួកគេ​នឹង​ទទួលបាន​ជោគជ័យ​ពីអ្វី​ដែល​ពួកគេ​ធ្លាប់​បាន​រៀន​មុខវិជ្ជា​នេះ​នៅ​សាលា​កន្លែងធ្វើការ​និង​ថែម​ទាំង​ជីវិត​អាពាហ៍ពិពាហ៍​ទៀតផង​។​

​វា​មិន​ដូច​ជា​សាលា​មត្តេយ្យ​ផ្សេងៗ​ដែល​ពួកគេ​ក្មេងៗ​អាចរ​កញុំា​ស្ករគ្រាប់​បានយ៉ាង​ស្រួល​នោះទេ​តែ​បែ​ជា​ផ្តល់ឲ្យ​មកវិញ​នូវ​ខ្ទឹម​សារ​ឆៅៗ​សម្រាប់​ជា​ចំណី​របស់​ពួកគេ​វិញ​ដែល​លោក Fong បាន​និយាយថា​វា​អាច​ជួយ​ឲ្យ​ក្មេងៗ​អាច​ជៀសផុត​ពី​ជម្ងឺ​ផ្តាសាយ​ទៅវិញ​។ Yvonne Feng អាយុ 9 ឆ្នាំ​បាន​និយាយថា​ពី​តំបូង​ដែល​ខ្លួន​បានចាប់ផ្តើម​ហ្វឹកហាត់​ជាមួយនឹង​មុខវិជ្ជា​នេះ​គឹ​មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តែ​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ​វា​បាន​ធ្វើឲ្យ​គេ​ចង់​ឈប់​រៀន​ទៅវិញ​នៅ​ខណៈ​ដែល​ឪពុក​ម្តាយ​ខ្លួន​បាន​បដិសេធ​ហើយ​ព្យាយាម​ឲ្យគេ​ប្រឹង​រៀន​បន្ត​នៅ​សាលា​នេះ​ទៀត​។​

​មាន​ការរិះគន់​ជាច្រើន​ពី​សំណាក់​សាស្ត្រាចារ្យ​និង​ប្រជាជន​តៃវ៉ាន់​ជាច្រើន​ទៅលើ​បញ្ហា​មុខវិជ្ជា​ដែល​សាលា Albert Kindgeration នេះ​បាន​ដាក់​ឲ្យ​សិក្សា​ដោយ​បាន​និយាយថា​វា​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការរីកលូតលាស់​នៃ​រាង្គ​កាយរ​បស់ក្មេងៗ​និង​ផលប៉ះពាល់​អវិជ្ជមាន​មួយចំនួន​ទៀត​ផង​ដែរ​។​ទោះបីជា​យ៉ាងណាក្តី Fong Yun-I នៅតែ​មាន​គំនិត​វិជ្ជមាន​លើ​បញ្ហា​នេះ​ហើយ​បាន​ថែម​ទាំង​និយាយ​អតីត​សិស្ស​របស់គាត់​ដែល​បាន​ឆ្លងកាត់​មុខវិជ្ជា​នេះ​ថែមទាំង​មាន​ការ​លូត​កំពស់​ខុស​ឆ្ងាយ​ពី​សិស្សសាលា​ធម្មតា​ផ្សេងទៀត​៕​
2013-08-14_100348
ទស្ស​នាវីដេអូ​ឃ្លិប​ដូច​ខាង​ក្រោមនេះ​៖

មតិយោបល់