ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ទាក់ទង​តារា​ម៉ូ​ដែល ប៊ី​គីនី​វ័យ ២០ ឆ្នាំ​

​កាលពី​ថ្ងៃ​អង្គារ​ទី ១៣ ខែ សីហា ម្សិលមិញ​នេះដែរ អ្នកប្រមាញ់​រូប​បាន​ចាប់​រូបភាព Justin Bieber ទៅ​ញ៉ាំ​អាហារ​ពេល​ថ្ងៃត្រង់ ។ នៅ​ក្នុង​ឡាន​ថ្មី​ដែល​ទើបតែនឹង​ទិញ ដោយ​មាន​លក្ខណៈ​មិន​ធម្មតា​នោះ ក៏​មាន​តារា​ចម្រៀង និង​ម៉ូ​ដែល Ashley Moore នៅ​ជាមួយ​ផង​។ តាម​កាសែត​ដែល​បាន​ចុះ បានបង្ហាញ ឲ្យដឹងថា គូស្នេហ៍​វ័យក្មេង​នេះ បាន​ទំនាក់ទំនង​គ្នា ខណៈ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន Beverly Hills រដ្ឋ​កាលីហ្វ័​ញ៉ា​។​

Ashley Moore គេ​ដឹងថា​នាង​មាន​អាយុ ២០ ឆ្នាំ ជា​អ្នក​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន Nous Model Company ក្នុង​រដ្ឋ​ឡូអេ​ន​ជើ​ឡេស ។ តារា​ម៉ូ​ដែល​វ័យ ២០ ឆ្នាំ​រូប​នេះ គេ​ឧស្សាហ៍​ឃើញ​នាង​នៅ​ជាមួយ​នឹង Lil Twist ដែល​ជា​មិត្ត​ជិតស្និទ្ធ របស់​តារាចម្រៀង Justin នៅ​ថ្ងៃ​បុណ្យ​ឯករាជ​ជាតិ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី ៤ ខែ កក្កដា ។ ដូច្នេះ​មនុស្ស​ជាច្រើន​បាន​គិតថា Justin បាន​ជួប​មិត្តស្រី​ថ្មី ដោយសារ​តែ​មិត្តភក្តិ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber1_zpsf8553a16.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber7_zps1215539e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber4_zps70f0a4d6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber2_zpsa1164384.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber6_zps8109b499.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber8_zpsbe834d3f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber3_zps5b308362.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber5_zpsbf88e3a2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore032/JustinBieber9_zpsf8cd24fe.jpg

មតិយោបល់