ព័ត៌មានជាតិ

iPhone តម្លៃ​ទាប​អាច​នឹង​គ្មាន Siri

កាលពីដើម​ខែ​នេះ មាន​សេចក្ដីរាយការណ៍​ជាច្រើន​បាន​ចុះផ្សាយ​ថា iPhone តម្លៃ​ទាប​មានឈ្មោះ​ថា iPhone 5C ហើយ​ព័ត៌មាន​ថ្មី​ចុងក្រោយ​បានបញ្ជាក់​ថា iPhone 5C នឹង​ចេញ​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ខាង​មុខ​នេះ​ជាមួយនឹង iPhone 5S​។​

​ដោយឡែក​នៅ​ពេល​នេះ សារព័ត៌មាន Cultofmac បាន​ចុះផ្សាយ​ថា iPhone តម្លៃ​ទាប​អាច​នឹង​មិន​មាន​កម្មវិធី Siri នោះទេ​។​
​លោក Gene Munster មក​ពី​ក្រុម​វិភាគ Piper Jaffray បាន​និយាយថា ក្រុមហ៊ុន Apple នឹង​មិន​បំពាក់​មុខងារ Siri ចូលទៅក្នុង iPhone 5C នោះទេ ព្រោះតែ​វ​មានតម្លៃ​ទាប​។​

​ប៉ុន្តែ​ព័ត៌មាន​នេះ នៅ​មិនទាន់​យក​ជា​ផ្លូវការ​នោះ​ទេ ព្រោះថា ក្រុមហ៊ុន Apple នៅ​មិនទាន់​ប្រកាស​បង្ហាញ iPhone 5S និង iPhone 5C៕

iphone-5c-25-630x472

មតិយោបល់