ព័ត៌មានជាតិ

Windows 8.1 នឹង​ចេញ​នៅ​ខែ​តុលា​

​ក្រោយ​ពី​បរាជ័យ​លើ​ប្រព័ន្ធ​ដំណើរការ Windows 8 ក្រុមហ៊ុន Microsoft បាន​ចេញ​សេចក្ដីប្រកាស​ថា ក្រុមហ៊ុន​នឹង​ធ្វើការ Update នូវ​ប្រព័ន្ធ​ដំណើរការ Windows 8 ទៅជា Windows 8.1 ។​

​ដោយឡែក​កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ឲ្យដឹង​ថា Windows 8.1 នឹង​ត្រូវ​ចេញ​ជា​ផ្លូវការ​នៅក្នុង​ខែ​តុលា​ខាងមុខនេះ​។​
​ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹង​ធ្វើ​ការបង្ហាញ Windows 8.1 ជាមួយនឹង Surface ជំនាន់​ទី​២​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រព័ន្ធ​ដំណើរការ Windows 8 របស់​ក្រុមហ៊ុន Microsoft ហាក់ដូចជា​មិន​ទទួលបាន​ជោគជ័យ​ដូច Windows 7 នោះទេ ប៉ុន្តែ​ក្រុមហ៊ុន Microsoft ព្យាយាម​កែតម្រូវ​ធ្វើឲ្យ​វា​ល្អប្រសើរ​ឡើងវិញ​៕

windows-8

មតិយោបល់