កំពង់ស្ពឺៈយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នារសៀលថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ទីតាំងអាហារដ្ឋាន មាន់ស្រែ បន្លែធម្មជាតិ និង KTV ស្ថិតនៅភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឈ្មោះ ឈ.ស.ធ.វ ភេទស្រី និងប្ដីឈ្មោះ យ.អ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឈានទៅបង្រ្កាប បទល្មើស ជាក់ស្ដែង កាលពីថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០២១។
ក្រោមបទបញ្ជាដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងសេចក្ដី រាយការណ៍ពីមហាជនប្រជាពលរដ្ឋ ដែលអះអាងថា ទីតាំងអាហារដ្ឋាន មាន់ស្រែ បន្លែធម្មជាតិ បានទទួលកត់ឆ្នោតវៀតណាម គ្មានច្បាប់ និងជាអ្នកស៊ីសង ទទួលពីកូនកញ្រ្ចែងពីគ្រប់ទិសទី បញ្ជូនមកតាមប្រព័ន្ធ Online កំលាំងនគរបាល ផែនការងារសន្តិសុខ សហការជាមួយកំលាំងមូលដ្ឋាន ចុះស្រាវជ្រាវ និងបង្រ្កាប បានជាក់ស្ដែងចាប់យកវត្ដុតាងបានមួយចំនួន បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់