ព័ត៌មានជាតិ

ដឹង​អត់ ! ឆា​ដើម​ខាត់ណា​យ៉ាងណា​អោយ​នៅ​ស្រស់ ស្រួយ​ឆ្ងាញ់​

​ថ្ងៃនេះ​ដែរ​គេហទំព័រ ដំណឹង នាំមក​នូវ​មុខម្ហូប​មួយ​មុខ​ដែល​សាក​សម​ចំពោះ​ពេល​ទទួលទាន ជាមួយនឹង​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​។​
​តើ​លោក​អ្នកដឹង​ទេ​ថា ពេលវេលា​ថ្មើរ​ណា​សម​នឹង​មុខម្ហូប​បែបណា​?

​ស្ត្រី​មេផ្ទះ​ដ៏​ឆ្លាត​វ៉ៃ​គួរ​គប្បី​ដឹង នឹង ស្វែងយល់​អំពី​ពេលវេលា​ដែល​គួរតែ​ជ្រើស​មុខម្ហូប​មក​ទទួល​ទាន​អោយបាន ត្រឹមត្រូវ​។ ប្រៀប​ការជ្រើសរើស​សំលៀក​បំពាក់​បែប​ណា​ឲ្យ​សម​នឹង​ខ្លួនឯង​សម្រាប់​ចូល រួម​ក្នុង​កម្មវិធី​ណា​មួយ​យ៉ាង​ដូច្នោះ​ដែរ​។ នេះ​ជា​ភាព​ឆ្លាត​វ៉ៃ​ម្យ៉ាង​សម្រាប់​បំពេញ​នូវ​សុភមង្គល​គ្រួសារ​ផង ។​ពេលវេលា​នៃ​ការ​ទ​ទួន​ទាន​មាន​បី​ពេល គឺ​ពេល​ព្រឹក​ដែល​ភាសា​អង់គ្លេស​និយាយថា​( Breakfast) ថ្ងៃត្រង់​(Lunch) នឹង​ពេល​ល្ងាច​
(Dinner)​។ មុខម្ហូប​មួយ​មុខ​ដែល​សាកស​ម​ជា​មួយ អាហារ​ពេល​ថ្ងៃត្រង់ គឺ ឆា​ដើម​ខាត់​ណា​។ ម្ហូប​ដែល​គួរតែ​ជ្រើសរើស​យក​មក​បរិភោគ​សម្រាប់​ពេល​ថ្ងែ​ត្រង់​គឺ ឆា នឹង ស្ងោរ​។ ស្ត្រី​មេផ្ទះ​នឹង​យុវតី​មួយចំនួន​បាន​ដឹង​រួចមកហើយ​ថា ដើម​ខាត់ណា ឬ អាច​ហៅ​ម្យ៉ាងទៀត​ថា​ខាត់ណា​កាត់ ជា​ប្រភេទ​បន្លែ​ពណ៌​បៃតង​ដែល​ចែកចេញ​ជា​ពីរ​ផ្នែក​មាន​ដើម នឹង ស្លឹក​។ តើ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ដើមនឹ​ង​ស្លឹក​របស់​ខាត់ណា​អាច​រក្សាបាន​នូវ សោភ័ណ្ឌភាព​?

​សាច់​៖
​សាច់គោ ២​ក្រាម (​អ្នក​គួរតែ​ជ្រើសរើស​យក​សាច់គោ បើសិន​ជា​អ្នក​ជ្រើសរើស​សាច់ជ្រូក​អាច​នឹង​ធ្វើឲ្យ​បន្លែ​មួយ​ប្រភេទ​នេះ ប្តូរ​រស់ជាតិ​ទៅជា​ភ្លា​វ​។

​បន្លែ​៖ ដើម​ខាត់ណា កន្លះ​គីឡូក្រាម​

  • ដើម​ខាត់ណា​៖
    1, ត្រូវ​ប្រើ​កូន​កំបិត​ដើម្បី​សក ឬ​ចិត​យក​សំបក​ចេញ ហើយ​ហាន់​បញ្ឆិតៗ​តូចៗ​ល្មម​សម​នឹង​មាត់​មនុស្ស​
    2, លាង ទឹក​ឲ្យ​ស្អាត យក​ទៅ​ស្រុះទឹកក្តៅ​ដែល​កំពុងពុះ ចូក​ពី បី​ត្រលប់ រួច​ដួស​ដាក់​ត្រាំ​ទឹក​ត្រជាក់​មួយ​នាទី ហើយ​ស្រង់​ចេញ ដាក់​ឲ្យ​ស្រស់ទឹក​។

  • ស្លឹក​ខាត់ណា​៖
    1, កាត់​ជា​បន្ទះ​ទំហំ​ប៉ុន​បាតដៃ​ក្មេង ត្រូវ​ជ្រើស​យកតែ​ស្លឹក​ដែល​ខ្ចី ហើយ​ល្អ​ចៀសវាង​យក​ស្លឹក​ដែល​មាន​ដង្កូវ​ស៊ី​។​
    2, លាង​ទឹក​ឲ្យ​ស្អាត ហើយ​ចាក់​ចូល​ក្នុង​ទឹកក្កៅ​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ល្មម​។​
    3, ត្រូវ​ប្រ​ញ៉ាប់​ស្រង់​ចេញ ហើយ​ដាក់​ចូល​ក្នុង​ទឹក​ត្រជាក់​ភ្លាមៗ មិន​ត្រូវ​ត្រាំ​ទឹក​ត្រជាក់​យូរ​ពេក​ទេ​ព្រោះ​អាច​នឹង​ធ្វើឲ្យ​ស្លឹក​ខាត់​ណា ទៅ​ជា​រលួយ បាត់បង់​ជីវជាតិ​នឹង​រលួយ បាត់បង់​សម្រស់​។​

​គ្រឿងផ្សំ​៖ ចាក់​ទឹកត្រី​ចូល​ពី​ស្លាបព្រា​បាយ​, ដាក់​អំបិល​មួយ​ចុង​ស្លាបព្រា​, ស្ករត្នាត​មួយ​ស្លាបព្រា​ពេញ​, ស្ករស​កន្លះ​ស្លាបព្រា​, ប៊ីចេង​កន្លះ​ស្លាបព្រា​, ខ្ទឹមស​បី​បួន​កំពឹស​

របៀប​ឆា​៖
– ដាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ​ឲ្យ​ក្កៅ រួច​ដាក់​ខ្ទឹម​ដែល​ចិញ្ជ្រាំ​ម៉ត់​ចូល ហើយ​លីង​កុំឲ្យ​ខ្លោច ជៀសវាង​មាន​ជាតិ​ល្វីង​។​
– ចាក់​សាច់គោ​ចូល ហើយ​ចូក​មួយ​ត្រលប់​
– ចាក់​គ្រឿងផ្សំ​ចូល រួច​ឆា​ចូល​គ្នា​ឲ្យ​សព្វ​
– បន្ទាប់​មក​ចាក់​ដើម​ខាត់ណា​ចូល​មុនគេ ចូក​ពី បី​ត្រលប់ រួច​ដាក់​ស្លឹក​ខាត់ណា​ចូល​តាម​ក្រោយ ឆា​មួយ​ត្រលប់ រួច​ដួស​ដាក់​ចាន​ឲ្យមាន​របៀប​
​បន្ទាប់​មក​រោយ​ម្រេច​បន្តិច​តាម​ចំណង​ចំណូលចិត្ត​របស់​អ្នក​។​

​បញ្ចាក់​៖ ការធ្វើ និង​ផ្សំ​គ្រឿង​ខាងលើ គឺ​តម្រូវ​សម្រាប់​ក្រុមគ្រួសារ​ដែល​មាន​សមាជិក ៤ នាក់​។ លោកអ្នក​អាច​ធ្វើ​ច្រើន​ជាង​នេះ​បើសិន​មាន​សមាជិក​ច្រើន​៕

រូបតំណាង​

មតិយោបល់