ព័ត៌មានជាតិ

ហេតុអ្វីបានកើតក្តីប្រចណ្ឌ?

នេះ​​ជា​​​មេ​រោ​គ​​មួ​យ​​ប្រ​ភេ​ទ​ ​ដែ​ល​​​ធ្វើ​ឲ្យ​​ចិ​ត្ត​​​រ​ប​ស់​​អ្ន​ក​​ច្រ​បូ​ក​​ច្រ​បល់ ក្តៅ​​ក្រ​ហាយ​ រន្ធ​ត់​​ញា​ប់​​ញ័​រ​ នៅ​មិន​សុខ​សឹង​តែ​ប្រេះ​ដូង​ទៅ​ហើយ។ វា​កើត​ឡើង​ដោយ​សារ​សេចក្តី​ស្រឡាញ់​ទៅ​លើ​គេ​ខ្លាំង​ពេក គ្រាន់​តែ​ឃើញ​គេ​និយាយ ឬស្និទ្ធស្នាល​ជាមួយ​អ្នក​ណា​បន្តិច​ក៏​មិន​បាន​ដែរ ក្នក់​ចិត្ត​ភ្លាម ចាប់​ផ្តើម​សង្ស័យ​យ៉ាង​នេះ​យ៉ាង​នោះ នាំ​ឲ្យ​កើត​មាន​ការ​អាក់​អន់​ចិត្ត​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​ខ្លះ​អាច​មាន​ការ​តឹង​សសៃករ​ដាក់​គ្នា ហើយ​អាច​ឈាន​ដល់​ឈ្លោះ​ប្រកែក​គ្នា បើ​សិន​ជា​ធ្ងន់​ធ្ងរ​អាច​ឈាន​ដល់​ផ្លូវ​បំបែក​ថែម​ទៀត។

“បើស្រឡាញ់ខ្លាំង ទុក្ខក៏កាន់តែខ្លាំង
បើស្រឡាញ់ល្មម ទុក្ខក៏ល្មមដែរ
បើស្រឡាញ់តិច ទុកក៏តិចដែរ។”

 

មតិយោបល់