ក្រុមបិសាចក្រហម បានត្រៀមខ្លួនរួចរាល់ហើយ ជាមួយនឹងទឹកប្រាក់ ២៥ លានផោន ដេញថ្លៃកីឡាករ Marouane Fellaini នៅសប្តាហ៍នេះ ។
គ្រូបង្វឹក Moyes មិនទាន់ជាធ្វើរឿងអ្វី ជាដុំកំភួនសម្រាប់ ក្លិបបិសាចក្រហមនៅឡើយ នោះទេ តាំងពីចូលរួមកាលពីខែ កក្កដា នោះ។តែ ទោះជាយ៉ាងណាដើម្បីអ្នកគាំទ្រក្លិបខ្លួន លោកបានត្រៀមយុទ្ធសាស្ត្រសម្រាប់រដូវកាលក្រោយរួចរាល់ហើយ នោះគឺកំពុងបោះទុនទិញកីឡាករ អតីតក្លិបខ្លួន Marouane Fellaini ។
សម្រាប់កីឡាករវ័យ ២៥ ឆ្នាំ រូបនេះបានត្រៀមខ្លួនរួចរាល់ហើយ ដោយប្រាប់មិត្តភក្តិ និងក្រុមគ្រួសារ ថាខ្លួនផ្លាស់ទៅកាន់ Old Trafford មុនទីផ្សារទិញដូរកីឡាករបានបិទនោះ។ជាមួយនឹងគ្នានេះដែរ បិសាចក្រហមបានដាក់សំណើរទិញចំនួន ២៥ លានផោន នៅសប្តាហ៍នេះ។
លោក David Moyes ក៏រំពឹងថាសំណើរដែលខ្លួន បានដាក់នោះ ក្លិប Everton នឹងហៅចរចារលើតុជាមួយនឹងគ្នា។ជាមួយនឹងតម្លៃខ្លួននេះដែរ ប្រសិនបើ Everton ព្រមលក់នោះ កីឡាកររូបនេះនឹងបានប្រាក់ខែ £90,000 ផោន ក្នុងរយៈពេលមួយសប្តាហ៍ បង្ហាញទម្រង់លេងនៅ បិសាចក្រហម៕
មតិយោបល់