ភ្នំពេញៈ កាលវេលាម៉ោង៤កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចអគារព្រីមផ្លាហ្សា តាមផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីហិង្សា និងកាប្រើកាំភ្លើងគំរាមជនជាតិចិនគ្នាឯង។
ជនសង្ស័យឈ្មោះ XIE YENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ១៧ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ មុខរបរមេការរោងចក្រផលិតស្លា គ្មានលិខិតឆ្លងដែន។
វត្ថុតាងដកហូតរួមមាន៖
-កាំភ្លើងខ្លី១ដើមម៉ាកK54 ពណ៌ខ្មៅ បង់១គ្រាប់៤គ្រាប់
-ឧបករណ៍ សម្រាប់ជក់គ្រឿងញៀនមួយកំប្លេ។
ដំណើររឿង៖ ដំបូងទ្បើយ មានពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចថា មានករណីសង្ស័យជនជាតិចិន មានអាវុធខ្លីជាប់ខ្លួន ទើបនគរបាលព្រហ្មទណ្ឌ សហការនគរបាលប៉ុស្តិ៍ ចុះទៅឃាត់បុរសជនសង្ស័យ នៅទីតាំងខាងលើ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវ៕
មតិយោបល់