ទីក្រុងម៉ានីល ( 17/08/13 ) : ទីភ្នាក់ងាររបស់រដ្ឋាភិបាលហ្វីលីពីនបាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថារបាយការណ៍ដែលបានបញ្ជាក់ច្បាស់ពីចំនួនមនុស្សស្លាប់ដល់ទៅ 13 នាក់ហើយ 572 នាក់ត្រូវបានស្រោចស្រង់ជីវិតនៅក្នុងហេតុការណ៍លេចកប៉ាល់មួយនៅភាគកណ្តាលនៃប្រទេសដែលបណ្តាលមកពីប៉ះទង្គិចគ្នារវាងកប៉ាល់ដឹកអ្នកដំណើរជាមួយនឹងកប៉ាល់ដឹកទំនិញ។
បើយោងតាមព័ត៌មានដែលបានពីក្រុមប្រឹក្សាគ្រប់គ្រង់គ្រោះមហន្តរាយជាតិបាននិយាយថាកប៉ាល់ដឹកអ្នកដំណើរដែលមានបុគ្គលិក 118 នាក់និងភ្ញៀវ 752 នាក់បានប៉ះជល់ទៅនឹងកប៉ាល់ដឹកទំនិញមួយទៀតដែលមានបុគ្គលិក 36 នាក់ហើយដែលបានធ្វើឲ្យកប៉ាល់ដឹកអ្នកដំណើរលេចនាវេលាម៉ោងប្រមាណជា 11 យប់ថ្ងៃសុក្រ។គួរបញ្ជាក់ថាអ្នកដែលបានស្លាប់ទាំងអស់ត្រូវបានគេស្រង់បានសាកសពហើយបញ្ជូនទៅទុកនៅទីក្រុង Cebu ដើម្បីធ្វើការកំណត់អត្តសញ្ញាណនឹងប្រគល់ឲ្យក្រុមគ្រួសារវិញ៕
ព័ត៌មានជាតិ
មតិយោបល់