ព័ត៌មានជាតិ

ការ​ទទួលទាន​កាហ្វេ​ច្រើនពេក​អាច​ឲ្យ​ប្រឈមមុខ​នឹង​ការ​បាត់បង់​ជីវិត​ខ្ពស់​

​ការសិក្សា​មួយ​ថ្មី​ទៀត​ដែល​បាន​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​កាហ្វេ​ច្រើន​ហួសហេតុ​ដែល​អាច​ជា​មូលហេតុ​នាំឲ្យ​ការបាត់បង់​ជីវិត​មាន​កម្រិត​ខ្ពស់​ជាង​ធម្មតា​ហើយ​ត្រូវបាន​ជឿជាក់ថា​កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចន្លោះ​ពីក្រោយ 55 ឆ្នាំ​ចុះ​។​

​ការ​សិក្សា​ដែល​បាន​បោះពុម្ព​នៅក្នុង​ទស្សនាវដ្ដី​មួយ​នៅ​សហរដ្ឋ​អា​មេរ​រិក​បាន​រកឃើញ​សញ្ញាណវិ​ជ្ជមាន​នៃ​ការកើនឡើង​ក្នុង​មរណៈភាព​ប្រមាណ​ជា 21 ភាគរយ​ដែល​បណ្តាល​មកពី​ការ​ទទួលទាន​កាហ្វេ​ច្រើនជាង 28 ពែង​ក្នុង​មួយអាទិត្យ​ដែល​វា​ប្រហែល​នឹង 4 ពែង​ក្នុង​មួយថ្ងៃ​។​
Coffee
​ដោយ​ផ្អែក​លើ​ក្រុម​អាយុ​ដែល​បានធ្វើការ​សាកល្បង​និង​ចំនួន​កាហ្វេ​ខាងលើ​នេះ​ភាព​ប្រឈមមុខ​ទៅ​នឹង​ការស្លាប់​អាច​កើន​ឡើង​ទៅ​មនុស្ស​ប្រុស​ស្រី​ដែល​មាន​អាយុ​ក្រោយ 55 ឆ្នាំ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​សរុប​ដែល​ប៉ុន្តែ​វា​បែ​ជា​មិន​ប៉ះពាល់​ទៅដល់​ក្រុមមនុស្ស​ដែល​មាន​អាយុ​ច្រើនជាង 55 ឆ្នាំ​ទៅ​វិញ​។​ការ​សិក្សា​ក៏​បាន​បកស្រាយ​ដែល​ថា​មនុស្ស​ប្រុស​ដែល​បើ​ទោះ​ជា​បី​ជា​ទទួលទាន​កាហ្វេ​តិចជាង 28 ពែង​ក្នុង​មួយអាទិត្យ​ក៏ដោយ​ក៏​ហានិភ័យ​នៃ​ការ​ទទួលមរណៈភាព​មាន​កម្រិត​ច្រើនជាង​ស្ត្រី​ដែរ​។​ចំណែក​ស្ត្រី​ក្មេងៗ​ដែល​ផឹក​កាហ្វេ​ក្នុង​ចំនួន​នេះ​នឹង​ទទួលរង​ហានិភ័យ​នៃ​មរណៈភាព​ពីរដង​ច្រើន​ជាង​ស្ត្រី​ដែល​មិន​ដែល​ទទួលទាន​កាហ្វេ​។​
​បើ​ទោះបីជា​យ៉ាងណាក្តី​មិន​មានន័យ​ថា​កាហ្វេ​ជា​ថ្នាំពុល​ដែល​ធ្វើឲ្យ​មនុស្ស​ទទួលមរណៈភាព​ក្នុង​កម្រិត​ខ្ពស់​នោះទេ​តែ​អ្នកជំនាញ​បាន​បកស្រាយ​ថា​ការប្រើប្រាស់​កាហ្វេ​ក្នុងការ​ទទួលទាន​ប្រចាំថ្ងៃ​ក្នុង​ប្រមាណ​ជា 1 ឬ 2 ពែង​វា​ជា​ការប្រសើរ​ជាង​ហើយ​វា​អាច​ជួយ​កាត់បន្ថយ​នូវ​ជម្ងឺ​និង​អត្រា​ប៉ះពាល់​មួយចំនួន​ទៀត​ផង​ដែរ​៕​

មតិយោបល់