ក្រុមហ៊ុន Yahoo បានប្រកាសថា លោក Maynard Webb ដែលជាបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកបច្ចេកទេស ក្លាយជាប្រធានក្រុមប្រឹក្សាភិបាល ជំនួសលោក Fred Amoroso ដែលបានលាឈប់កាលពីខែមេសា។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា លោក Webb ត្រូវបានក្រុមហ៊ុនតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលស្ដីទីចាប់តាំងពីខែមេសាមកម្ល៉េះ ពោលគឺនៅពេលដែលលោក Fred Amoroso សម្រេចចិត្តលាឈប់ពីប្រធានក្រុមប្រឹក្សាភិបាល។
មុនពេលឈានជើងចូលកាន់ក្រុមហ៊ុន Yahoo លោក Webb ជាប្រធានគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនលក់ទំនិញអនឡាញ eBay ហើយក្រោយមកនៅក្នុងឆ្នាំ ២០១២ ក៏បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yahoo។
បើយោងតាមការឲ្យដឹងពីផ្ទៃក្នុង លោក Webb បានជួយក្រុមហ៊ុនឲ្យរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺការរកប្រាក់ចំណូលពីការផ្សព្វផ្សាពាណិជ្ជកម្ម មិនចាញ់ Google និង Facebook ប៉ុន្មាននោះទេ៕

មតិយោបល់