កាលពីរាត្រីយប់មិញនេះដែរ ក្របខណ្ឌ Premier League ដែលទើបនឹងដំណើរក្នុងរដូវកាលថ្មិ ដោយក្លិប Swansea ត្រូវជួបជាមួយនឹង ក្លិបបិសាចក្រហម Manchester United ដែលធ្វើឡើងនៅ THE LIBERTY STADIUM ។
សម្រាប់ការប្រកួតនេះដែរក្លិបបិសាចក្រហម បានបំបែកពង់មានក្លិប Swansea នៅនាទី ៣២ ដោយកីឡាករ Van Persie និង នាទី ៣៦ ដោយកីឡាករ Welbeck ។ ក្រោមទម្រង់លេងដឹកនាំដោយគ្រូបង្វឹកថ្មី David Moyes នៅតង់ទី ២ Van Persie បានបំប៉ោងសំណាញ់មួយគ្រាប់ទៀត នៅនាទី ៧២ ។ តែទោះជាយ៉ាងណាក្លិប Swansea បានបំប៉ោងសំណាញ់ក្លិប បិសាចក្រហមវិញនៅក្រោយ ១០ នាទីពី Van Persie ដោយកីឡាករ BONY ។ នាទី ៩០ បូក ២ ទៅហើយ Welbeck បានបំប៉ោងសំណាញ់បន្ថែមទៀត ដែលធ្វើឲ្យបិសាចក្រហមឈ្នះ ក្នុងលទ្ធផល 4-1 ។ នេះជាលទ្ធផលដំបូងដែល លោក David Moyes ធ្វើបានជូនក្លិបបិសាចក្រហម ជួសអតីគ្រូបង្វឹកចាស់ ចូលចិត្តទំពាស្ករកៅស៊ូ លោ Sir Alex ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់