ព័ត៌មានជាតិ

ក្រុមហ៊ុន​ទេសចរណ៍​អាល្លឺម៉ង់​លុបចោល​ដំណើរ​កម្សាន្ត​ទៅ​កាន់អេ​ហ្ស៊ី​ប​

​ក្រុមហ៊ុន​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍​អាល្លឺម៉ង់ បាន​ឲ្យដឹង​កាល​ពី​ថ្មីៗ​នេះ​ថា ខ្លួន​បាន​លុបចោល​នូវ​ការដើរ​កម្សាន្ត​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប រហូតដល់​ពាក់កណ្ដាល​ខែ​កញ្ញា ដោយហេតុថា​នៅ​ពេល​នេះ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​កំពុងតែ​ចលាចល កើតមាន​អំពើ​ហិង្សា​។​

​រដ្ឋាភិបាល​នៃ​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​ទេសចរណ៍​បាន​និយាយថា គម្រោង​ដំណើរការ​និង​ការផ្ដល់​សិទ្ធិ​ក្នុង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប​គឺ​ត្រូវបាន​លុប​ចោល​រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​កញ្ញា ទើប​បើក​ឲ្យ​ដំណើរការដូច​ដើម​វិញ ប៉ុន្តែ​មិន​ប្រាកដ​នោះ​ទេ ព្រោះថា​ប្រសិនបើ​ជា​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប នៅតែ​បន្ត​កើតមានឡើង ឬ​ខ្លាំង​ជា​មុន​នោះ ប្រហែល​ជា​រដ្ឋាភិបាល​អាល្លឺម៉ង់ ត្រូវបាន​ពន្យារពេល​បន្ថែម​៕

articlesegypt_amman130815_600_400_100

មតិយោបល់